ខេត្ដកំពង់ស្ពឺ៖ យុវជនម្នាក់បាន សម្រេចចិត្ដយកខ្សែគោចង.កសម្លាប់ ខ្លួនដោយពុំមានសាច់ញាតិណាម្នាក់ បានដឹងពីមូលហេតុនៃការសម្លាប់ខ្លួន នេះឡើយ។
មន្ដ្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៥ ថា ករណីនេះកើតឡើងនៅក្នុង ភូមិបិល ឃុំស្គុះ ស្រុកសំរោងទង នាយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ យុវជនរង គ្រោះមានឈ្មោះ ពេជ្រ សុគា អាយុ២១ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមការរៀបរាប់របស់ស្ដ្រីឈ្មោះ ហង់ អឿន អាយុ៦៧ឆ្នាំ ត្រូវជាជីដូនជន រងគ្រោះបានឱ្យដឹងថា នៅយប់ថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៥ គាត់បានឃើញចៅ ប្រុសដេកនៅផ្ទះជាធម្មតារហូតដល់ ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា ពេលគាត់ឡើងបត់ជើងតូចក៏ បាត់ចៅមិនឃើញនៅកន្លែងដេក។ ស្ដ្រី ជាជីដូនបន្ដថា ពេលនោះគាត់បានដើរ រកចៅនៅក្នុងផ្ទះតែរកមិនឃើញក៏បាន ចេញទៅរកនៅក្រៅផ្ទះហើយក៏ឃើញ ចៅចង.កស្លាប់នៅក្នុងគ្រោលគោបាត់ ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យសពឃើញថា សព មានស្នាមខ្សែនៅនឹង.កមិន មានពាក់ព័ន្ធនឹងករណីឃាតកម្មនោះ ឡើយ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជន រងគ្រោះពិតជាធ្វើអត្ដឃាតខ្លួនឯង ប្រាកដមែន។ នៅក្នុងក្រុមគ្រួសារមិន មាននរណាម្នាក់បានដឹងពីមូលហេតុនៃ ការសម្រេចចិត្ដធ្វើអត្ដឃាតរបស់ជន រងគ្រោះឡើយ ព្រោះថាជនរងគ្រោះជា មនុស្សស្លូតបូតសុភាពរាបសាដែល ចាស់ទុំនៅក្នុងស្រុកស្រលាញ់ចូលចិត្ដ គ្រប់ៗគ្នា។
សពត្រូវបានជំនាញបច្ចេកទេស ប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅភូមិ-ឃុំកើតហេតុ ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ ៕
ដោយ៖ សេនាស័ក្ដិ