លោក​ ជា​ ពៅ​ ៖​ អ្នក​វាយ​កូន​បាល់​កម្ពុជា​៣​នាក់​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ជា​ ពៅ​ គ្រូបង្វឹក​ ក្រុម​ជ​ម្រើ​ជាតិ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ទីលាន​វាយ​កូន​បាល់​ថា​ កីឡាករ​កីឡាការិនី​វាយ​កូន​បាល់​៣​នាក់​ ត្រៀម​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិ​ ការណ៍​ WTA​ បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់​ ហើយ​ពួក​គេ​នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​១៩​ខែតុលា​ ឆ្នាំ​២០១៥​ ទៅ​ប្រទេស​សិង្ហ​បុរី​។​

rdsd (2)

​លោក​ ជា​ ពៅ​ គ្រូបង្ហាត់​កីឡា​វាយ​ កូន​បាល់​ជម្រើសជាតិ​កម្ពុជា​មាន​ ប្រសាសន៍​ថា​ ក្រោយ​ចប់​រដូវ​បុណ្យ​ ភ្ជុំបិណ្ឌ​កីឡាករ​ឈ្មោះ​ ឈៀង​ វណ្ណ​សក្ដិ​ អាយុ​ក្រោម​១៨​ឆ្នាំ​ ស្ថិត​ក្នុង​ក្រុម​ជម្រើស​ ជាតិ​ ចំណែកឯ​កីឡាការិនី​២​នាក់​ទៀត​ ពួក​គេ​ត្រូវ​បាន​ជ្រើស​ចេញពី​អង្គការ​ កុមារ​កំព្រា​ចំនួន​២​ គឺ​កីឡាការិនី​ ហូ​ ស្រី​ណុ​ច​ មក​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​ អា​រុណ​រះ​ និង​កីឡាការិនី​ ហួរ​ ស្រី​ពៅ​ មក​ពី​ មជ្ឈមណ្ឌល​កុមារ​កំព្រា​បឹង​ខ្យា​ង​ យុវតី​ទាំង​២​នាក់​នេះ​មាន​អាយុ​ក្រោម​ ១៦​ឆ្នាំ​ដូច​គ្នា​បាន​មក​ហ្វឹកហាត់​កីឡា​វាយ​ កូន​បាល់​ចាប់តាំងពី​អាយុ​១២​ឆ្នាំ​ម្ល៉េះ​ ។​

​ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​មុន​ចេញ​ ទៅ​ចូលរួម​ប្រកួត​កីឡា​វាយ​កូន​បាល់​ ខាងលើ​នេះ​ លោក​ ជា​ ពៅ​ ពុំ​ទាន់​ប្រាកដ​ ថា​ មាន​អត្ដ​ព​លិ​ក​ប៉ុន្មាន​នាក់​ចូលរួម​ ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ WTA​ នៅឡើយ​ ប៉ុន្ដែ​លោក​អះអាង​ថា​ យ៉ាង​ហោច​ណាស់​ ក៏​មាន​ប្រទេស​ជាង​១០​ដែរ​ដែល​បាន​ ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​អន្ដរជាតិ​ប្រចាំឆ្នាំ​២០១៥​ដ៏​ធំ​ដែល​រៀបចំ​ដោយ​ប្រទេស​សិង្ហ​បុរី​នោះ​ ។​

​គ្រូបង្វឹក​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ នៅ​ ក្នុងអំឡុងពេល​ហ្វឹកហាត់​ត្រៀមលក្ខណៈ​ ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​នេះ​ កីឡាករ​កីឡាការិនី​ទាំង​៣​នាក់​ត្រូវ​បាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​យក​មក​ហ្វឹកហ្វឺន​នៅ​លើ​ទីលាន​ស្ដង់ដារ​ របស់​សហព័ន្ធ​ដែល​មាន​ទីតាំង​ ស្ថិត​ នៅ​ខាងជើង​អាង​ហែល​ទឹក​ ដោយ​ក្នុង​ ម្នាក់​ហាត់​រយៈពេល​៣​ថ្ងៃ​ក្នុង​១​សបា្ដហ៍​ ៕

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print