ចុះល្បាតដើម្បីសុវត្ថិភាពសន្តិសុខក្នុងមូលដ្ឋាន ឃាត់មុខសញ្ញាម្នាក់រួមនឹងថ្នាំញៀន៧កញ្ចប់

ចែករំលែក៖

ខេត្តតូ្បងឃ្មុំ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ជប់ ចុះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ជាក់ស្តែងបានឃាត់ជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន ចំនួន៧កញ្ចប់ នៅចំណុចឡូកៅស៊ូលេខ១៤A ភូមិ១៤ ឃុំជប់ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ។

ជនសង្ស័យឈ្មោះ អាន ភារះ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃុំ្ម។ ក្នុងនោះ កម្លាំងចាប់យកបានម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន៧កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្នាននគរបាលស្រុកតូ្បងឃ្មុំ កសាងសំណុំរឿងបញ្ជូនបន្តទៅ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនិតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print