ខេត្តកំពង់ឆ្នាំង៖ មនុស្ស២នាក់បានសន្លប់ស្តូកស្តឹងនៅលើផ្លូវជាតិលេខ៥ បន្ទាប់ពីមានរថយន្តបានបើកកៀរ ។ ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងពេលកើតហេតុមានជនរងគ្រោះម្នាក់ឈ្មោះចុនសុជាតិភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានជិះកង់មួយគ្រឿងក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហតុមានរថយ្តមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា បានមកកៀកង់បណ្តាលអោយប៉ើងខ្ទាត សន្លប់ស្តូកស្តឹងនៅលើផ្លូវជាតិ រំពេចនោះក៍មានយុវជនម្នាក់ឈ្មោះរឿន វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ ជិះម៉ូតូម៉ាកហុងដាសេ១២៥យ៉ាងលឿនមកតាមក្រោយបាជនរងគ្រោះសន្លប់នៅលើផ្លូវជាតិ រួចបានបើកម៉ូតូគេជនរងគ្រោះហួស ទៅធ្លាក់ប្រឡាយបណ្តាលរងរបួសធ្ងន់សន្លប់ស្តូក ស្តឹងតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានដឹកយទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដោយឡែករថយន្តដែលបើកកៀរបានបើករត់គេចបាត់ស្រមោល ។ ដោយឡែក មធ្យោយបាយត្រូវបានយកទោរក្សាទុកនៅអធិការដ្ឋានបាលក្រុងកំពង់ឆ្នាំង ៕
ដោយ៖ ចន្ថា