ភ្នំពេញ៖ ដើម្បីពង្រឹងលើផែនការការពារពិធីកាន់បិណ្ឌ និងភ្ជំបិណ្ឌ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៧ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខត្រៀមកងជួរ ដើម្បីពង្រឹងលើផែនការការពារពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាផែនការ របស់ស្នងការដ្ឋាន រាជធានីភ្នំពេញ ព្រមទាំងផ្សព្វផ្សាយបន្ថែម លើការងារបង្ការ បង្ក្រាប បទលើ្មសដែលអាចកើតឡើង ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។
លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការរាជធានីភ្នំពេញបានដាក់ផែនការអោយកម្លាំងសមត្ថកិច្ចតាមខណ្ឌទាំងអស់ត្រូវតែពង្រឹងនិងប្រមូលកម្លាំងដើម្បីការពារនូវបទល្មើសដែលកើតមាននៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងពិធីភ្ជុំបិណ្ឌ ។
លោក អធិការបានពង្រឹងកម្លាំងនោះបានលើកឡើងថា ដើម្បីរក្សា និងការពារអោយមានសុវត្ថិភាពកុំអោយមានអំពើលួច ឆក់ ប្លន់និងគាស់ផ្ទះនោះគឺកម្លាំរបស់យើងត្រូវតែធ្វើការល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ជាពិសេសត្រូវតាមដានមុខសញ្ញាចាស់ដែលជនល្មើសជិះធ្វើសកម្មភាព ។
ក្នុងការការពារខាងលើនេះដែរអធិការដ្ឋាន បានទទួលបានការឧត្ថមប្រេងពី លោកលី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខផងដែរ ។ បន្ទាប់ពីផ្សព្វផ្សាយផែនការរួចកម្លាំងទាំងអស់បានហូបអាហារពេលព្រឹកជុំគ្នានៅអធិការដ្ឋាន ៕
...
ដោយ៖ តុង សីហា