នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម ធ្វើជាអធិបតីភាពកិច្ចប្រជុំគណៈ​បញ្ជាការ​ឯកភាព​ព្រំដែន​កម្ពុជា​-​ថៃ​ ​ដើម្បីពិនិត្យ​សភាពការណ៍​យោធា​នៅ​ទិស​ទី​៣

ចែករំលែក៖

​ខេត្តសៀមរាប​៖ ​កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែតុលា ឆ្នាំ២០១៥​ នៅ​ទីបញ្ជាការ​កងពលធំ​អន្ត​រាម​ន៍លេខ​២ ​ស្ថិត​ក្នុងស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ។​

photo-11

នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ ដែល​ជា​អគ្គមេបញ្ជាការ​រង​ និង​ មេបញ្ជាការ​ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៤​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​ ក៏​មាន​វត្តមាន​នា​ឱកាស​នោះ​ដែរ​។​ តាម​សេចក្តី​រាយ​ការ​ណ៏​របស់​គណៈ​បញ្ជាការ​ឯកភាព​ទិស​ទី​៣​បាន​ឲ្យ​ដឹង​ថា​៖​ ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ​ សភាព​ការ​ណ៏​សន្តិសុខ​តាម​បណ្តា​យ​ព្រំដែន​ រវាង​កម្ពុជា​ នឹង​ថៃ​ ជា​មូលដ្ឋាន​គឺ​ស្ថិត​ក្នុង​សភាព​មាន​លំនឹង​ល្អ​។​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ​ នៅ​តែ​បន្ត​យកចិត្តទុកដាក់​ដល់​ពង្រឹង​ប្រៀប​ ការពារ​ជាតិ​ជាប់​ជា​ប្រចាំ​ ដោយ​ធ្វើការ​តាមដាន​គ្រប់គ្រង​សភាព​ការ​ណ៏​ ការ​ចេញ​ល្បាត​ត្រួតពិនិត្យ​ភូមិសាស្ត្រ​ និង​ ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្លាំង​ប្រទេស​ជិតខាង​។​

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​ក្រៅពី​កិច្ច​ការងារ​ស្នូល​ បណ្តា​កងឯកភាព​នៃ​ទិស​ទី​៣​ ក៏​នៅ​បាន​យកចិត្តទុកដាក់​ក្នុង​កិច្ច​ការងារ​បង្កបង្កើន​ផល​ ការ​ដាំ​ដំណាំ​រួម​ផ្សំ​ និង​ចិញ្ចឹមសត្វ​ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ​ ។​

​មាន​ប្រសា​ស​ន៏​នោះ​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ថ្លែង​កោតសរសើរ​ដល់​កងកម្លាំង​ឈរជើង​តាម​បណ្តោយ​ព្រំដែន​ទិស​ទី​៣​ទាំងអស់​ ព្រមទាំង​បាន​រលឹក​ពី​ភារកិច្ច​ការពារ​បូរ​ ណ​ភាព​ដែនដី​ រក្សា​ស្ថិរភាព​ព្រំដែន​ តាម​បទបញ្ជា​ និង​អនុសាសន៍​១០​ចំណុច​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ដាក់​ចេញ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជា​តំបន់​មិត្តភាព​ សន្តិភាព​ សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៍ ​៕

...

photo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print