ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​លង់ទឹក​ស្ទឹង​ស្លាប់

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​លង់ទឹក​ស្លាប់​ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​លេង​ទឹកស្ទឹង​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង​១​គីឡូម៉ែត្រ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង ។

unnamed (2)

​កាលពី​វេលា​ម៉ោង​ ២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​១០១៥​ នៅ​ចំណុច​ស្ទឹង​ទ្វារ​ទឹក​ ស្ថិត​នៅ​ក្នុងភូមិ​ពពាល​ពក​ ឃុំ​គោក​បន្ទាយ​ ស្រុក​រលារ​ប្អៀ​រ​ ខេត្តកំពង់ឆ្នាំង​ ។​

​ក្មេង​ប្រុស​ដែល​លង់ទឹក​ស្លាប់​នេះ​មានឈ្មោះ​ អែ​ល​ ណា​ឃី​ម​ អាយុ​៦​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ។​

​បុរស​ឈ្មោះ​ សំ​ ឃាង​ ដែល​ត្រូវជា​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​២​និង​៣០​នាទី​រសៀល​ មាន​ក្មេងៗ​ក្នុងភូមិ​ដែល​លេង​ទឹកជា​មួយ​ កូនប្រុស​ របស់​គាត់​នោះ​បានរ​ត់ទៅ​ប្រាប់​គាត់​ថា​ អា​ឃី​ម​វា​លង់ទឹក​ ភា្ល​មៗ​នោះ​គាត់​បាន​ប្រញាប់​មក​ មើល​ និង​ អ្នក​ភូមិ​បាន​នាំ​គ្នា​ចុះ​រាវរក​ ដោយ​ប្រើ​ពេល​ជាង​២​ម៉ោង​ទើប​រក​ឃើញ​សព​កូនប្រុស​របស់​គាត់​ ។​

​បើ​តាម​ការ​បញ្ជាក់​ពី​ក្មេង​ដែល​ជា​អ្នកលេង​ទឹកជា​មួយ​គ្នា​ បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​ប្រមាណ​ជាង​៣​នាក់​នាំ​គ្នា​ទៅ​លេង​ទឹកស្ទឹង​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ នៅ​ពេល​ដែល​កំពុង​លេង​នោះ​ ចំ​កន្លែង​ទឹក​ហូរ​ ក៍​កួច​ក្មេង​រង​គ្រោះ​នោះ​ បណ្តាល​អោយ​លង់​ស្លាប់​ទៅ​តែ​ម្តង​ ។​

​ក្រោយ​ពេល​រក​សាកសព​ឃើញ​បាន​ហៅ​សមត្ថកិច្ច​មក​ពិនិត្យ​សាកសព​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ សព​ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​តែ​លង់ទឹក​ពិតប្រាកដ​មែន​ ៕​

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print