ផលិតកម្មចក្កវាឡពេជ្រដឹកនាំសិល្បករកាន់បិណ្ឌទី១១នៅតំបន់ភ្នំស្រង់

ចែករំលែក៖

ភ្នំពេញ៖​ អគ្គនាយិកាផលិតកម្មចក្កវាឡពេជ្រភាពយន្តអ្នកស្រីថុងស៊ីវទៀងនិងសិល្បករខ្មែរចុះទៅធ្វើបុណ្យដាក់បិណ្ឌតាមទីអារាមមួយចំនួនស្ថិតក្នុងតំបន់ភ្នំស្រង់ខេត្តកំពង់ស្ពឺ។មូលហេតុដែលអគ្គនាយិការូបនេះមូលមតិគ្នាដាក់បិណ្ឌនៅទឹកដីខេត្តកំពង់ស្ពឺព្រោះទីអារាមទាំងនោះស្ថិតនៅឆ្ងាយហើយក៍មានវត្តខ្លះខ្វះខាតចង្ហាន់ទៀតផងដែរ។
  ពិធីបុណ្យកាន់បិណ្ឌវេនទី១១នៅខេត្តកំពង់ស្ពឺបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៨តុលា ឆ្នាំ២០១៥កន្លងទៅវត្តមាន រួមមានលោកសុះម៉ាច អ្នកស្រីថុងស៊ីវទៀង លោកអ៊ឹម ជីវ៉ា លោកគន់រៀមរតនៈ លោកថៃប៊ុននាងជាដើម។។ការធ្វើបុណ្យដាក់បិណ្ឌដោយមានសិល្បករចូលរួមមួយចំនួននោះបានប្រព្រឹត្តទៅដោយជោគជ័យបានចំនួនបីវត្តក្នុងនោះរួមមានវត្តអង្គតាភែក វត្តអង្គតាភេមនិងវត្តទី៣វត្តអន្លង់បេងហៅវត្តភ្នំស្រង់ស្ថិតនៅឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺ។

  អ្នកស្រីថុង ស៊ីវទៀងអគ្គនាយិការផលិតកម្មចក្កវាឡបានបញ្ជាក់ថាគោលបំណងដែលអ្នកស្រីដឹកនាំក្រុមសិល្បករសមាគមសិល្បខ្មែរមកកាន់វត្តមួយចំនួននៅតំបន់ភ្នំស្រង់នាពិធីកាន់បិណ្ឌវេនទី១១នេះឡើងដើម្បីពាំនាំយកនូវទ័យទានចំណីអាហារថវិការមួយចំនួនទៅប្រគេនព្រះសង្ឃនាវត្តអារាមក្នុងតំបន់ខាងលើ។អ្នកស្រីបន្តថាអ្នកស្រីមិនដែលចោលឡើយវត្តនៅតំបន់នោះពិសេសវត្តអន្លង់បេងហៅវត្តភ្នំស្រង់ដោយហេតុថាវត្តនេះនៅលើជ្រលងភ្នំហើយស្ងាត់មានពុទ្ឋបរិស័ទមកតិចតួចអត់ច្រើនព្រោះផ្លូវពិបាក។ម្យ៉ាងទៀតវត្តភ្នំស្រង់គឺមានភាពខ្វះខាតនៅឡើយឯព្រះសង្ឃគង់ក្នុងទីអារាមក៍មានតែពីរបីនាក់គិតទៅគួរឲ្យមានអារម្មណ៍អាណិត។លើសពីនេះអ្នកស្រីតែងតែមកសុំសេចក្តីសុខពេលថតភាពយន្តអ្វីគឺមកក្រុងពលីរឿងនាជ្រេលងភ្នំនេះគឺរមែងបានសម្រេចដូចប្រាថ្នាពូកែស័ក្កសិទ្ឋិ។អ្នកស្រីបន្តថា អ្នកស្រីតែងតែមកធ្វើបុណ្យទានតាមរដូវបុណ្យទានមិនថាភ្ជុំបិណ្ឌឬកឋិនទានគឺដាក់គម្រោងមកឲ្យទាល់តែបាន។យ៉ាងណាក៍ដោយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រសិនបើអាចសូមអញ្ចើញមកចាប់មគ្គផលកុសលផលបុណ្យនៅវត្តភ្នំស្រង់ទាំងអស់គ្នាព្រោះពិតជាមានចន្លោះខ្វះខាតជាច្រើនកន្លែងដើម្បីបានមកកសាងវត្តទទួលផលបុណ្យបានស្មើៗគ្នា។តាមរយៈការធ្វើបុណ្យនេះសូមឲ្យប្រជាជនយើងបានសេចក្តីសុខគ្រប់គ្រប់គ្នាហើយសូមបារមីព្រះអង្គនៅវត្តភ្នំស្រង់ងាកក្រោយឲ្យពរសបសាធុកាជូនពលរដ្ឋយើងបានសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា៕ វឌ្ឍនា 

...

  ៊  
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print