វាយប្រហារ​គ្រាប់បែក​នៅ​អ៊ី​រ៉ា​ក់​ ស្លាប់​ និង​របួស​ជិត​៥០​នាក់

ចែករំលែក៖

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ មនុស្ស​១៥​នាក់​បាន​បាត់បង់​ជីវិត​ និង​៣០​នាក់​ផ្សេង​ទៀត​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​កើតឡើង​ស្ថិត​នៅ​ភាគ​ខាងកើត​ខេត្ត​ Diyala​ ប្រទេស​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ព្រម​ជាមួយ​ការ​វាយប្រហារ​កើតឡើង​នៅ​ភាគ​ខាងជើង​ទីក្រុង​ Kirkuk​ ផង​ដែរ​ ។​

201392915412756734_20

​ស្ថិត​នៅ​តំបន់​ Diyala​ កាំភ្លើងត្បាល់​ជា​ច្រើន​គ្រាប់​បាន​បាញ់​ធ្លាក់​នៅ​ក្នុង​ភូមិឋាន​ទីប្រជុំជន​ Baquba​ ចម្ងាយ​៦៥​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​បា​ដា​ដ​ បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់​បាត់បង់​ជីវិត​ និង​៣០​នាក់​ផ្សេង​ទៀត​រង​របួស​ ។​ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​ក្នុង​តំបន់​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ។​

​ដែនដី​ Diyala​ នេះ​លាតសន្ធឹង​នៅ​ភាគ​ខាងកើត​ទីក្រុង​បា​ដា​ដ​ឆ្ពោះទៅ​កាន់​តំបន់​ព្រំដែន​ភាគ​ខាងកើត​ ។​ ដែនដី​នេះ​តែងតែ​កើត​មាន​អំពើ​ហិង្សា​ញឹកញាប់​ចាប់​តាំង​អំពី​កងកម្លាំង​ទាហាន​អា​មេ​រិ​ក​ដឹកនាំ​កងទ័ព​សម្ពន្ធមិត្ត​វាយប្រហារ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់តាំង​ពី​ឆ្នាំ​២០០៣​រៀង​មក​ ហើយ​បើ​ទោះបី​មាន​ប្រតិបត្តិការ​កម្លាំងយោធា​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​យ៉ាងណា​ក៏​ដោយ​ ក៏​អំពើ​ហិង្សា​នៅ​ទីនោះ​តែងតែ​កើត​មាន​ឡើងជា​និច្ច​ ។​

​ប៉ូលិស​អ៊ី​រ៉ា​ក់​ បាន​ប្រាប់​ស៊ី​ន​ហួ​ផង​ដែរ​ថា​ នៅ​តំបន់​ Kirkuk​ នោះ​ លោក​ Iyden​ Rif​ ដែល​ជា​អ្នកស៊ើប​ការណ៍​សម្ងាត់​នោះ​បាន​បាត់បង់​ជីវិត​ រួម​ជាមួយ​អង្គរក្ស​របស់​លោក​ផង​ដែរ​ បន្ទាប់​ពី​ការ​វាយប្រហារ​ពី​ក្រុម​ខ្មាន់កាំភ្លើង​បាញ់​ស​ម្តៅ​រថយន្ត​របស់​លោក​ ខណៈ​កំពុង​ធ្វើ​ចរាចរណ៍​ជិត​មក​ដល់​លំនៅ​ឋាន​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ Kirkuk​ ចម្ងាយ​១៥០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​បា​ដា​ដ​ ។​

​អំពើ​ហិង្សា​នៅ​តំបន់​ Kirkuk​ នោះ​មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ ។​ នៅ​ទីនោះ​ មាន​ក្រុម​ជនជាតិ​ដើម​ភាគតិច​ចម្រុះ​គ្នា​រស់នៅ​ ជាក់ស្តែង​ដូច​ជា​ក្រុម​ជនជាតិភាគតិច​ Kurds​ ,​ ក្រុម​ជនជាតិ​ Arabs​ ក្រុម​ Turkomans​ និង​ក្រុម​ជនជាតិភាគតិច​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​ ។​ ទីតាំង​នេះ​កំពុង​មានការ​ប្រ​ទេញ​ប្រទង់​គ្នា​យ៉ាង​ខ្លាំងក្លា​ដើម្បី​ដណ្តើម​សិទ្ធិ​ស្វយ័ត​រវាង​កម្លាំង​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ នឹង​ក្រុម​ Kurdistan​ នៅ​ទីនោះ​ ។​

​ក្រុម​ឃើ​ដ​ មាន​បំណង​ព​ង្រឹ​ក​ទឹកដី​របស់​ខ្លួន​ទៅ​កាន់​ភាគ​ខាងជើង​អ៊ី​រ៉ា​ក់​ ក្នុង​នោះ​មាន​ទាំង​ខេត្ត​ Kirkuk​ ដែល​សម្បូរ​ណ៍​ដោយ​ធនធាន​ប្រេងកាត​ ក៏​ដូច​ជា​ពង្រីក​ទឹកដី​ទៅ​កាន់​ខេត្ត​ Nineveh,​ ខេត្ត​ Salahudin​ និង​ខេត្ត​ Diyala​ ផង​ដែរ​ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print