ខេត្តត្បូងឃ្មុំ ៖ បុរសពីរនាក់រួមដំណើរដោយម៉ូតូមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ម្នាក់បានស្លាប់នៅនឹង កន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បង្កឡើងរវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៨នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១២២-១២៣ ស្ថិតក្នុងភូមិ ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1D-6467 បើកបរដោយឈ្មោះ ភិន សារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះ ឡាយ លីហ័រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ចំណែកខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-7288 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះ និងអសយដ្ឋាន ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
លោកបន្តថា ភាគីទាំងពីរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយម៉ូតូធ្វើដំណើរពីកើតទៅលិច ក្នុងស្ថានភាព បើកមិនប្រកាន់ស្តាំ ឯរថយន្តវិញបើកពីលិចទៅកើត ។
វត្ថុតាងជាមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង កម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូង ឃ្មុំ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី។ ចំណែកសពជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណៈ