ដេប៉ូខ្សាច់មួយកន្លែងនៅជិតស្ពានព្រែកសំរោងបំផ្លាញចិញ្ចើមផ្លូវជាតិ

ចែករំលែក៖

ភ្នំពេញ៖ផ្តើមចេញពីការចង់មានចង់បានដើម្បីលើកតម្កើងជីវភាពគ្រួសារ ម្ចាស់ដេប៉ូលក់ខ្សាច់ លក់ថ្ម មួយកន្លែងមានទីតាំងតាមបណ្តោយផ្លូវ ថៃហ្គ័រនៅចំងាយប្រមាណជា៥០០ម៉ែត្រពីស្ពានព្រែកសំរោង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានប្រើប្រាស់រថយន្តធំៗរហូតដល់បំផ្លាញចិញ្ចើមផ្លូវជាតិបាក់ស្រុតក្លាយជាជង្ហុគមិនអាចអោយអ្នកដំណើរបើកម៉ូតូនៅលើគន្លងផ្លូវសម្រាប់ធ្វើចរាចរបានឡើយ ។
ដូចឃើញក្នុងរូបភាពនេះ នៅចំពីដេប៉ូមានជង្ហុកធំៗ២ដក់ទឹកត្រាំត្រែងដូចថ្លុកក្របី ដែលជង្ហុកនេះកើតឡើងដោយសាររថយន្តដឹកថ្ម ដឹកខ្សាច់ ដឹកចេញចូលរៀងរាល់យប់ ភាគច្រើនជាប្រភេទរថយន្តធន់ធ្ងន់យីឌុប ។
លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ថា៖ កន្លងមកអាជ្ញាធរខណ្ឌបានហៅម្ចាស់ដេប៉ូលក់ខ្សាច់ ទាំងអស់មកប្រជុំណែនាំ អោយអនុវត្តតាមគោលការណ៍របស់អាជ្ញាធរខណ្ឌដើម្បីរួមចំណែក្នុងការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានអោយបានល្អប្រសើរ ផ្ទុយទៅវិញម្ចាស់ដេប៉ូមួយចំនួនមិនព្រមអនុវត្តតាមនោះទេថែមទាំងប្រើប្រាស់រថយន្តធន់ធ្ងន់ដឹកជញ្ជូនទាំងថ្ងៃទាំងយប់បណ្តាលអោយបាក់ចិញ្ចើមផ្លូវ បញ្ហានេះលោកនឹងធ្វើរបាយការណ៍ជូនលោកអភិបាលដើម្បីសុំគោលការ ។
ដោយឡែកលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានប្រាប់ដូច្នេះថា៖ លោកនឹងណែនាំអោយក្រុមការងារចុះពិនិត្យទីតាំងដេប៉ូលក់ខ្សាច់ លក់ថ្ម ដែលបង្កអោយបាក់ស្រុតចិញ្ចើមផ្លូវជាតិដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

...

ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print