ខេត្តស្វាយរៀង ៖ សត្វលលក៨២ក្បាលបំរ៉ុងឆ្លងដែនទៅ ប្រទេសវៀតណាមត្រូវអង្គការវ៉ាយអេដ៍ សហកាជាមួយមន្ត្រីនាយដ្ឋាន រដ្ឋបាលព្រៃឈើចុះបង្ក្រាបចាប់ឃាត់ខ្លួនយក ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង នៅវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី២៥សីហា២០១៧ស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
បើតាមមន្រ្តីខណ្ឌ័រដ្ឋបាលព្រៃឈើស្វាយរៀងបានឲ្យដឹងថា អង្គការអភិរក្សសត្វព្រៃ វ៉ាយអេដ៏ បានសហការជាមួយនាយកដ្ឋានរដ្ឋបាលព្រៃឈើនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសសត្វព្រៃ ក្នុងរដ្ឋបាលខេត្តស្វាយរៀង នៅតាមព្រំដែនក្នុងស្រុកស្វាយជ្រំ បានបង្ក្រាបបទល្មើសសត្វព្រៃ១ករណី ចាប់ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ឈ្មោះ ផានវ៉ាន់ភុង (PHAN VAN PHONG) ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅស្រុកដែនអា ខេត្តឡុងអាន ប្រទេសវៀតណាម រួមទាំងវត្ថុតាង ម៉ូតូវ៉េវ ១គ្រឿង សត្វលលកទ្រាំង ចំនួន៨២ក្បាលនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី២៤សីហា២០១៧ ត្រង់ចំណុចភូមិក្រសាំងជ្រំ ឃុំគ្រួសស្រុកស្វាយជ្រំ ដែលជនល្មើសកំពុងបើកបរម៉ូតូដឹកលលកតាមដងផ្លូវបំរ៉ុងឆ្លងដែនចូលទៅប្រទេសវៀតណាមតាមច្រករបៀងក្រសាំងជ្រំ។
ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីសមត្ថកិច្ចឃាត់ពិនិត្យម៉ូតូ និងលើកម៉ូតូនិងសត្វលលកដាក់លើរថយន្ត ជនល្មើសបាន រត់គេចខ្លួនតែម្តង បន្សល់ទុកតែ អត្តសញ្ញាណបណ្ណ័ ជនជាតិវៀតណាម១សន្លឹក ម៉ូតូម៉ាកហុងដាវ៉េវ១គ្រឿង ពាក់ស្លាកលេខវៀតណាម លេខ63B3•246 08 និងលលកចំនួន ៧២ក្បាល។ប្រភពដ៏ដែលបន្តទៀតថា សត្វលលកទ្រាំង៨២ ក្បាលនេះ ជនជាតិវៀតណាមបានដើរប្រមូលទិញពីប្រជាពល រដ្ឋខ្មែររស់នៅតាមភូមិជិតៗព្រំដែន ដើរទាក់និងវាយ លុប ។ ហើយបានបង្ហើបទៀតថា តាមពិតបទល្មើសសត្វព្រៃនេះ ពុំមែនមានតែស្រុកស្វាយជ្រំទេ គឺមានគ្រប់ស្រុកដែលជាប់ព្រំដែន ក្រុមជនល្មើសបានដឹកសត្វព្រៃចេញតាមច្រក របៀងដោយមានការឃុបឃិតជាមួយមន្ត្រីខឹលខូចឈជើងតាមច្រករបៀង ទើបពិបាកទប់ស្កាត់។
ក្រោយពីធ្វើកំណត់ហេតុរួចមន្រ្តីនាយកដ្ឋានរដ្ឋបាលព្រៃ ឈើ បានប្រគល់ម៉ូតូ១គ្រឿងដែលជនសង្ស័យប្រព្រឹត្តបទមើសឲ្យខណ្ឌ័រដ្ឋបាលព្រៃឈើស្វាយរៀងរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ចំណែកសត្វលលកទ្រាំងចំនួន៨២ក្បាលនាយកដ្ឋានរដ្ឋបាលព្រៃឈើយកទៅរាជធានី ភ្នំពេញដើម្បីប្រគល់ឲ្យអង្គការវ៉ាយអេដ៏ យកទៅប្រលែងនៅក្នុងតំបន់អភិរក្សសត្វព្រៃ៕