ឃាត់ពលករខ្មែរ១១នាក់ លួចឆ្លងទៅកាប់ឈើគ្រញូងនៅដីថៃ ដកហូតឈើជាច្រើនដុំ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ពលករ១១នាក់ និងឈើគ្រូញូង៤០០គីឡូក្រាម ត្រូវបានកម្លាំងស្នងការខេត្តឧត្តរមានជ័យ ធ្វើការបង្ក្រាបកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ដោយមានការណែនាំពីលោក ស ថាវី អភិបាលនៃ គណៈអភិ បាលខេត្តឧត្តរមានជ័យ និងជាគណៈបញ្ជាការឯកភាពខេត្ត និងមានការចង្អុលបង្ហាញដោយផ្ទាល់ពី លោកឧត្តមសេនីយទោម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក ឧត្តមសេនេយ៍ត្រី ហង្ស បូ ស្នងការ រងខេត្តឧត្តរមានជ័យដឹកនាំកម្លាំងវរការពារព្រំដែនលេខ៩០៥បានធ្វើការចេញល្បាតប្រទះឃើញពលករឆ្លងដែនចូលទៅកាប់ ឈើគ្រញូងក្នុងដីថៃ១១នាក់ កំពុងស្ពាយឈើគ្រញូង ចុះពីលើខ្នងភ្នំដងរ៉ែក ក៏បានឃាត់ខ្លួន នៅ ចំណុចបង្គោល សីម៉ាលេខ១២ ក្នុងភូមិសាស្ត្រភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ពលករទាំង១១នាក់នេះ មាន៩នាក់រស់នៅភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ម្នាក់នៅភូមិជ្រឹងខាងលិច និងម្នាក់ទៀតនៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ។

បើតាមការអោយដឹងពីសមត្ថកិច្ចថា ពលករទាំង១១នាក់បានឲ្យដឹងថា ការឡើងលើភ្នំឆ្លងដែនចូលកាប់ឈើ គ្រញូងក្នុងទឹកដីថៃ គឺមិនមានមេខ្លោងឬអ្នកជួលនោៈទេ ប៉ុន្តែពេលបានឈើមកបានយកលក់អោយជាច្រើន ដែលបានមកប្រមូលទិញនៅក្នុងភូមិដងទង់ក្នុងភូមិសាស្ត្រខាងលើ ។

សមត្ថកិច្ចបន្តថា វត្ថុតាងដែលដកហូតនាពេលនោះ ពូថៅចំនួន១១ពូថៅ ដែករណារចំនួន៣ ឈើគ្រញូងចំនួន១១ សំពាយប្រមាណ៤០០គីឡូ ។ ដោយឡែកពលករចំនួន១១នាក់មាន ៧នាក់ប្រើប្រាស់សារធាតុញៀន ។ បច្ចុប្បន្នកំពុងធ្វើការសាកសួរបន្តនិងស្រង់សាវតាជាតិ ។

គួរបញ្ជាក់ផងដែថា នៅក្នុងតំបន់ខាងលើ មានមេឈ្មួញជាច្រើនសុទ្ធសឹងជាមន្រ្ដីយោធា ហើយក៏ត្រូវបានស្គាល់ ឈ្មោះឈ្មោះ ដុស ជាមន្រ្ដីយោធានៅកងពលតូចលេខ៤២ នៅបង្គោលឡាក់លេខ១៣ ទាំងដាក់កម្មករទាំង ប្រមូល ទិញផ្ដាច់មុខ , ឈ្មោះ ហេង ជាយោនៅអគ្គបញ្ជាការប្រចាំនៅបង្គោលឡាក់១២​។ កម្មភាពដូចឈ្មោះ ដុសដែរ និងឈ្មោះផល ។

អ្នកទាំង៣នាក់ខាងលើបានធ្វើអាជីវកម្មច្រើនមកហើយ តែមេទិសទី៣ និងអឿ សុធារ៉ា មេបញ្ជាការវរការពារព្រំដែន លេខ៤០២មិនមានចំណាត់ការ ហាក់បីដូចបើកភ្លើងខៀវ ទើបធ្វើអោយ ខាងកងកំលាំងស្នងការនគរ បាលខេត្តចាត់ការតែម្ដង ៕ ដោយ ៖ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print