ភ្នំពេញ៖ អគ្គនាយិកាផលិតកម្មចក្រវាឡពេជ្រភាពយន្តអ្នកស្រីថុង ស៊ីវទៀង និងសិល្បករខ្មែរចុះទៅធ្វើបុណ្យដាក់បិណ្ឌតាមទីអារាមមួយចំនួនស្ថិតក្នុងតំបន់ភ្នំស្រង់ខេត្តកំពង់ស្ពឺ ។ មូលហេតុដែលអគ្គនាយិការូបនេះមូលមតិគ្នាដាក់បិណ្ឌនៅទឹកដីខេត្តកំពង់ស្ពឺ ព្រោះទីអារាមទាំងនោះស្ថិតនៅឆ្ងាយហើយ ក៍មានវត្តខ្លះខ្វះខាតចង្ហាន់ទៀតផងដែរ ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅខេត្តកំពង់ស្ពឺបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥កន្លងទៅវត្តមាន រួមមានលោកសុះម៉ាច អ្នកស្រីថុងស៊ីវទៀង លោកអ៊ឹម ជីវ៉ា លោកគន់រៀមរតនៈ លោកថៃប៊ុននាងជាដើម។ ការធ្វើបុណ្យដាក់បិណ្ឌដោយមានសិល្បករចូលរួមមួយចំនួននោះបានប្រព្រឹត្តទៅដោយជោគជ័យបានចំនួនបីវត្តក្នុងនោះរួមមាន វត្តអង្គតាភែក វត្តអង្គតាភេម និងវត្តទី៣ វត្តអន្លង់បេង ហៅវត្តភ្នំស្រង់ ស្ថិតនៅឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
អ្នកស្រីថុង ស៊ីវទៀង អគ្គនាយិការផលិតកម្មចក្រវាឡបានបញ្ជាក់ថា គោលបំណងដែលអ្នកស្រីដឹកនាំក្រុមសិល្បករសមាគមសិល្បខ្មែរមកកាន់វត្តមួយចំនួននៅតំបន់ភ្នំស្រង់នាពិធីកាន់បិណ្ឌវេនទី១១នេះឡើងដើម្បីពាំនាំយកនូវទ័យទានចំណីអាហារថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃនាវត្តអារាមក្នុងតំបន់ខាងលើ ។
អ្នកស្រីបន្តថា អ្នកស្រីមិនដែលចោលឡើយវត្តនៅតំបន់នោះ ពិសេសវត្តអន្លង់បេងហៅវត្តភ្នំស្រង់ដោយហេតុថាវត្តនេះនៅលើជ្រលងភ្នំហើយស្ងាត់មានពុទ្ឋបរិស័ទមកតិចតួចអត់ច្រើនព្រោះផ្លូវពិបាក ។ ម្យ៉ាងទៀតវត្តភ្នំស្រង់គឺមានភាពខ្វះខាតនៅឡើយ ឯព្រះសង្ឃគង់ក្នុងទីអារាមក៍មានតែពីរបីនាក់គិតទៅគួរឲ្យមានអារម្មណ៍អាណិត។
លើសពីនេះ អ្នកស្រីតែងតែមកសុំសេចក្តីសុខពេលថតភាពយន្តអ្វីគឺមកក្រុងពលីរឿងនាជ្រេលងភ្នំនេះគឺរមែងបានសម្រេចដូចប្រាថ្នាពូកែស័ក្កសិទ្ឋិ ។ អ្នកស្រីបន្តថា អ្នកស្រីតែងតែមកធ្វើបុណ្យទានតាមរដូវបុណ្យទានមិនថាភ្ជុំបិណ្ឌឬកឋិនទានគឺដាក់គម្រោងមកឲ្យទាល់តែបាន ។
យ៉ាងណាក៍ដោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រសិនបើអាចសូមអញ្ចើញមកចាប់មគ្គផលកុសលផលបុណ្យនៅវត្តភ្នំស្រង់ទាំងអស់គ្នាព្រោះពិតជាមានចន្លោះខ្វះខាតជាច្រើនកន្លែងដើម្បីបានមកកសាងវត្តទទួលផលបុណ្យបានស្មើៗគ្នា។តាមរយៈការធ្វើបុណ្យនេះសូមឲ្យប្រជាជនយើងបានសេចក្តីសុខគ្រប់គ្រប់គ្នាហើយសូមបារមីព្រះអង្គនៅវត្តភ្នំស្រង់ងាកក្រោយឲ្យពរសបសាធុកាជូនពលរដ្ឋយើងបានសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា ៕
ដោយ៖ វឌ្ឍនា