កុមារ​ចិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​ត្រូវ​ជណ្តើ​យន្ត​គៀប

ចែករំលែក៖

​កុមារ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ក្រោយ​ពេល​ជណ្តើរយន្ត​គៀប​ជាប់​ ស្ថិត​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ជុង​គី​ង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៨​ ខែតុលា​ ។​ មក​ទល់​ពេល​នេះ​ព័ត៌មាន​លម្អិត​ស្តី​ពី​កុមារ​គ្រោះថ្នាក់​នោះ​មិន​ទាន់​បាន​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​។​

abd (1)

​ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាមៗ​ បុគ្គលិក​នៅ​ទីនោះ​ក៏​បាន​បញ្ឈប់​ជណ្តើរយន្ត​ភ្លាមៗ​ដើម្បី​យក​សាកសព​កុមារ​អា​ភ័ព្វ​នោះ​ចេញពី​កន្លែង​កើតហេតុ​។​ រូបភាព​កុមារ​ខាងលើ​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខ្លោចផ្សា​យ៉ាង​ខ្លាំង​។​ ម្តាយ​របស់​កុមារ​ខាងលើរ​ស្រែក​ទ្រ​ហ៊ោ​យំ​ ដោយ​ការ​ ឈឺចាប់​គ្មាន​ព្រំ​ដែល​ពេល​មើលឃើញ​កូន​ជាទី​ស្រឡាញ់​របស់​ខ្លួន​ស្លាប់​នៅ​មុខ​ភ្នែក​ មិន​អាច​ជួយ​បាន​ ។​

​នេះ​ជា​គ្រោះថ្នាក់​ថ្មី​បំផុត​ពាក់ព័ន្ធ​នឹង​ជណ្តើរ​យន្តហោះ​ក្នុង​ប្រទេស​ចិន​។​ កន្លង​មក​ថ្មីៗ​ កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់​ក៏​ត្រូវ​ជណ្តើ​នោះ​គៀប​ដាច់​ដៃ​ម្ខាង​ផង​ដែរ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​។​ ចំណែក​ នៅ​ក្នុង​ម​ជ្ឈ​ម​ណ្ឌុ​ល​ពាណិជ្ជកម្ម​ផ្សារ​ទំនើប​ Zhongshan​ Park​ បុគ្គលិក​អនាម័យ​ ត្រូវ​កាត់​ជើង​ ចោល​ក្រោយ​ពេល​ដែល​ត្រូវ​ជណ្តើរយន្ត​គៀប​។​

​នៅ​ក្នុង​ប្រទេស​ចិន​មាន​ករណី​បែប​នេះ​កើត​ឡើងជា​ញឹក​ញ​ប់​ដោយសារ​តែ​ការ​ធ្វេសប្រហែស​។​ ទាំងនោះ​ហើយ​ សូម​មនុស្ស​គ្រប់​រូប​ពេល​ទៅ​កាន់​ផ្សារ​ទំនើប​មិន​ថា​នៅ​ក្នុង​ប្រទេស​ណា​នោះ​ឡើយ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ ដើម្បី​កុំ​ឲ្យ​មានរឿង​បែប​នេះ​កើតឡើង​ ៕​

abd (2)abd (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print