អ៊ី​ស្រា​អែ​ល​ និង​រុ​ស្ស៊ី​ជួប​ពិភាក្សា​គ្នា​រក​យន្តការ​យោធា​មួយ​បញ្ចៀស​គ្រោះថ្នាក់​កុំ​ឲ្យ​កើតឡើង​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ថ្នាក់ដឹកនាំ​កម្លាំងយោធា​រុ​ស្ស៊ី​ និង​អ៊ី​ស្រា​អែ​ល​បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ស្វែងរក​យន្តការ​រួម​មួយ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​គ្រោះថ្នាក់​កើតឡើង​រវាង​កងកម្លាំង​យោធា​រុ​ស្ស៊ី​ និង​កងកម្លាំង​ទាហាន​អ៊ី​ស្រា​អែ​ល​ ខណៈ​ ដែល​កងទ័ព​រុ​ស្ស៊ី​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ស្ថិត​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​កងកម្លាំង​ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល​ (IDF)​ ។​

ds (1)

​សេចក្តីថ្លែងការណ៍​របស់​កម្លាំង​ទាហាន​អ៊ី​ស្រា​អែ​ល​បាន​បញ្ជាក់​ថា​ កាលពី​ស​ប្តា​ហ៍​មុន​ក៏​មានការ​ជួប​ពិភាក្សា​កើតឡើង​ផង​ដែរ​រវាង​កម្លាំងយោធា​អ៊ី​ស្រា​អែ​ល​ នឹង​កង​កម្លាំងយោធា​រុ​ស្ស៊ី​ ទាក់ទង​បញ្ហា​ខាងលើ​នេះ​ ។​ កិច្ច​ពិភាក្សា​នោះ​ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​បង្កើត​យន្តការ​រួម​មួយ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​កុំ​ឲ្យ​កើត​មាន​រវាង​កងកម្លាំង​យោធា​ប្រទេស​ទាំង​ពីរ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ភាគី​ទាំង​ពីរ​នឹង​ជួប​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ក្នុង​បញ្ហា​នេះ​នៅ​ទីក្រុង​មូ​ស្គូ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែ​ខាង​មុខ​ ។​

​នាយ​អគ្គសេនាធិការ​រង​របស់​ប្រទេស​រុ​ស្ស៊ី​ លោក​ Nikolai​ Bogdanovski​ បាន​ទៅ​កាន់​ទីក្រុង​តែ​ល​អា​វីវ​ កាលពី​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ រួម​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ផង​ដែរ​ ដើម្បី​ជួប​ជាមួយ​សម​ភាគី​អ៊ី​ស្រា​អែ​ល​ដែល​មាន​លោក​ Yair​ Golan​ ជា​ប្រធាន​គណៈប្រតិភូ​ និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​នេះ​ ។​ កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ លោក​បែន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ​ និង​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ប្រធានាធិបតី​រុ​ស្ស៊ី​បាន​យល់ព្រម​សម្របសម្រួល​គ្នា​រួច​ហើយ​កាលពី​អំឡុង​ពេល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​នៅ​ទីក្រុង​មូ​ស្គូ​នោះ​ ។​

​ប្រភព​ពី​ IDF​ បាន​បញ្ជាក់​ថា​ នៅ​ក្នុងអំឡុងពេល​កិច្ច​ពិភាក្សា​នោះ​ ភាគី​ទាំង​ពីរ​បាន​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​សម្របសម្រួល​ទៅ​លើ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ ផ្លូវទឹក​ ក៏​ដូច​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដទៃ​ផ្សេង​ទៀត​ ។​

​មន្ត្រី​ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល​បាន​បញ្ជាក់​ថា​ ភាគី​ទាំង​ពីរ​បាន​និង​កំពុង​ពិភាក្សា​ទៅ​រក​ការ​ព្រមព្រៀង​គ្នា​មួយ​ ប៉ុន្តែ​ព័ត៌មាន​លម្អិត​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ប្រាប់​ជា​សាធារណៈ​នៅឡើយ​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ ការ​ដឹកនាំ​វាយប្រហារ​ពីលើ​ដែនអាកាស​របស់​កងទ័ព​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផង​ដែរ​ដល់​ប្រព័ន្ធ​រ៉ា​ដា​របស់​អ៊ី​ស្រា​អែ​ល​ដែល​ដាក់​នៅ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ពីលើ​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​នៅ​លើ​ទឹកដី​ស៊ី​រី​ ។​ ប្រទេស​រុ​ស្ស៊ី​ទើបតែ​បាន​វត្តមាន​កម្លាំងយោធា​របស់​ខ្លួន​នៅ​លើ​ទឹកដី​ស៊ី​រី​នា​ពេល​នេះ​ បន្ទាប់​ពី​នៅ​ទីនោះ​មានការ​ផ្ទុះ​សង្គ្រាមស៊ីវិល​យ៉ាង​បង្ហូរឈាម​តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ​ ។​ រុ​ស្ស៊ី​បាន​អះអាង​ថា​ សកម្មភាព​របស់​ខ្លួន​គឺ​ក្នុង​គោលដៅ​បោសសម្អាត​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ឲ្យ​អស់ពី​ទឹកដី​ស៊ី​រី​ ។​

​ប៉ុន្តែ​ទោះបី​មានការ​អះអាង​បញ្ជាក់​បែប​នេះ​ពី​រុ​ស្ស៊ី​ក៏​ដោយ​ ក៏​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ត​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​របស់​កងកម្លាំង​យោធា​រុ​ស្ស៊ី​ដែល​មិន​ត្រឹមតែ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បោសសម្អាត​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដែល​ទទួល​ការ​គាំទ្រ​ និង​ឧបត្ថម្ភ​ពី​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ត​លោក​ខាងលិច​នោះ​ទៀត​ផង​ ។​

​អ៊ី​ស្រា​អែ​ល​បាន​ប្រកាន់​ជំហរ​ថា​ ខ្លួន​មិន​បាន​អន្តរាគមន៍​ទៅ​ក្នុង​សង្គ្រាម​ស៊ី​វី​ល​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះ​ទេ​ ប៉ុន្តែ​ខ្លួន​ការពារ​យ៉ាង​ខ្លាំងក្លា​ទាក់ទង​ផលប្រយោជន៍​ និង​សុវត្ថិភាព​របស់​អ៊ី​ស្រា​អែ​ល​តែ​ប៉ុណ្ណោះ​ ៕​

ds (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print