​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​នៅ​ស្រុក​

ចែករំលែក៖

​លើក​ដែក​សមត្ថកិច្ច​មិន​ខ្ចី​បង្ក្រាប​ខេត្ដកណ្ដាល​៖​ សង្វៀន​បញ្ជល់មាន់​ បើក​លេង​ជា​យូរណាស់​មក​ហើយ​ ដែល​ មាន​ទីតាំង​ក្នុងភូមិ​ព្រែក​តូច​ឃុំ​ព្រែក​ ដាច់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​ ដោយ​ បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ ព្រោះ​បាន​ ទទួល​ភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ​ និង​ សមត្ថកិច្ច​នគរបាល​ឃុបឃិត​អនុញ្ញាត​ឱ្យ​បើក​សង្វៀន​បញ្ជល់មាន់​យ៉ាង​អនាធិបតេយ្យ​ក្នុង​គោលបំណង​ប្រមូល​លុយ​ពី​វង់ល្បែង​ដើម្បី​ចង់បាន​ផលប្រយោជន៍​ ដោយ​មិន​ចំណាយ​ដើមទុន​មាន​តែ​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់​ទើប​ស្រួល​ប្រមូលប្រាក់​ចំណូល​ ។​

IMG_1695

បើ​ទោះបី​មុខរបរ​មួយ​ នេះ​ខុសច្បាប់​ហើយ​ប៉ះពាល់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​ រដ្ឋាភិបាល​ក៏​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​លើក​ដែក​មិន​ខ្ចី​ខ្វល់​សំខាន់​ឱ្យ​តែ​បាន​លុយ​ ចូល​ហោប៉ៅ​ទើប​ប្រសើរ​ ។​

​សូម​បញ្ជាក់​ថា​សង្វៀន​បញ្ជល់មាន់​ នៅ​ស្រុក​លើក​ដែក​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ូ​ បើក​សង្វៀន​បញ្ជល់មាន់​ផង​ និង​មាន​ ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ផង​ ។​ នេះ​សបញ្ជាក់​ ឱ្យ​ឃើញ​បទល្មើស​មាន​ពេញបន្ទុក​ជា​ យូរ​ឆ្នាំ​មក​ហើយ​តែ​សមត្ថកិច្ច​គេ​សហ​ ការ​គ្នា​បាន​យ៉ាង​រលូន​តាម​ជំនាញ​រៀងៗ​ខ្លួន​ ។​ មាន​ន័យ​ថា​សមត្ថកិច្ច​នគរបាល​ ទទួល​លុយ​ប្រចាំខែ​ពី​សង្វៀន​បញ្ជល់មាន់​ ចំណែកឯ​មន្ដ្រី​ជំនាញ​ជលផល​ទទួល​លុយ​ពី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ពី​ម្ចាស់ផ្ទះ​តែ​មួយ​ ។​

​សព្វ​ថ្ងៃនេះ​អ្នក​ញៀន​ល្បែង​ស្កាត់​ជួប​គ្នា​ភ្លូកទឹកភ្លូកដី​ធ្វើ​ឱ្យ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​កាក់កប​សម្បើម​ណាស់​ ។​

​ដោយសារ​អាជ្ញាធរ​និង​សមត្ថកិច្ច​ ស្រុក​លើក​ដែក​ជាប់​ពាក់ព័ន្ធ​បើកភ្លើង​ ខៀវ​ឱ្យ​មាន​ល្បែងស៊ីសង​បែប​នេះ​បាន​ ជា​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​ទៅ​រំខាន​ ឬ​បង្ក្រាប​នោះ​ទេ​ សុខចិត្ដ​សំងំ​ស្ងៀម​ចាំ​ ទទួល​លុយ​ពី​សង្វៀន​បញ្ជល់មាន់​គ្រប់ៗ​ គ្នា​ ។​ ដោយ​មើលឃើញ​អាជ្ញាធរ​ និង​ សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​គ្មាន​ចេតនា​ទប់ស្កាត់​ល្បែងស៊ីសង​បែប​នេះ​ ធ្វើ​ឱ្យ​ប្រជា​ល​រដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ចាត់​ទុក​ថា​ អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ កំពុង​សហការ​គ្នា​ជាន់ពន្លិច​នូវ​គោល​ នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ រាជរដ្ឋាភិបាល​ដោយ​ឥត​អៀនខ្មាស​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​ នគរវត្ដ​ ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​ រស់​ ច​ន្ថា​ អធិការ​ស្រុក​លើក​ដែក​ជុំវិញ​រឿង​នេះ​ផង​ដែរ​ តែ​មិន​អាច​ទាក់ទង​បាន​ ៕

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print