ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​មក​លេង​ស្រុក​កំណើត​ថយ​ចុះ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ច្រក​ប៉ោយ​ប៉ែ​ត

ចែករំលែក៖

​ប៉ោយ​ប៉ែ​ត​៖​ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ បុណ្យប្រពៃណី​ជាតិខ្មែរ​ដែល​ប្រជា​ពល​ រដ្ឋ​ទាំងអស់​ត្រូវ​ឈប់​សម្រាក​ហើយ​ធ្វើ​ ដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​ជួបជុំ​បង​ ប្អូន​ និង​ធ្វើបុណ្យ​ទាន​នៅ​តាម​បណ្ដា​ វត្ដ​នានា​ ។​ ជា​រៀង​រាល់​ឆ្នាំ​មិន​ថា​តែ​ប្រជា​ ពលរដ្ឋ​ដែល​រស់នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​នោះ​ទេ​ សូ​ម្បី​តែ​ពលករ​មួយ​ចំនួន​ដែល​ បាន​ចាក​ចេញពី​ប្រទេស​ទៅ​ធ្វើការ​នៅ​ ប្រទេស​ក្រៅ​មាន​ប្រទេស​ថៃ​ជាដើម​ក៏​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ដើម្បី​មក​លេង​ស្រុក​កំណើត​ដែរ​ដែល​គេ​តែង​សង្កេត​ឃើញ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ កុះករ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ធ្វើ​ ដំណើរ​តាម​ដង​វិ​ថី​ និង​ពលករ​ធ្វើការ​នៅ​ ក្រៅប្រទេស​នាំ​គ្នា​ចូល​មក​មាតុប្រទេស​វិញ​តាម​ច្រកព្រំដែន​នានា​ទៅ​កាន់​ស្រុក​កំណើត​ ។​

p

​តាម​របាយការណ៍​របស់​នគរបាល​អន្ដោប្រវេសន៍​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ បង្ហាញ​ថា​ ចំនួន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ ការ​នៅ​ប្រទេស​ថៃ​ស្របច្បាប់​ហើយ​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ​តាម​ ច្រក​ទ្វារ​នេះ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ មាន​ប្រមាណ​ជា​៣០០​នាក់​ ក្នុង​មួយ​ថ្ងៃ​ គឺ​ថយ​ចុះ​ច្រើន​ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ ទៅ​ដែល​ចំនួន​ពលករ​មាន​ប្រមាណ​ពី​ ៥០០​នាក់​ទៅ​៦០០​នាក់​ក្នុង​មួយ​ថ្ងៃ​ ។​

​នាយ​ប៉ុស្ដិ៍​នគរបាល​អន្ដោប្រវេសន៍​ ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្ដ​ បន្ទាយ​មាន​ជ័យ​ លោក​ ស៊ឹ​ម​ សំអាត​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ ចំនួន​ពលករ​ខ្មែរ​ដែល​ធ្វើ​ ការ​នៅ​ប្រទេស​ថៃ​ ហើយ​វិល​ត្រឡប់​ មក​លេង​ស្រុក​កំណើត​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ បិណ្ឌ​ដែល​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​អន្ដរ​ ជាតិ​ប៉ោយ​ប៉ែ​ត​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ ជា​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ​ ។​ លោក​ថា​ មូលហេតុ​ដែល​ចំនួន​ពលករ​ ត្រឡប់​មក​លេង​ស្រុក​កំណើត​ថយ​ចុះ​នេះ​ ដោយសារ​តែ​ចំនួន​ពលករ​ដែល​ទៅ​ធ្វើ​ ការ​នៅ​ប្រទេស​ថៃ​មានការ​ថយ​ចុះ​ច្រើន​ជាង​ឆ្នាំ​មុនៗ​ពីព្រោះ​កម្លាំង​ពលកម្ម​នៅ​ក្នុងស្រុក​មាន​តម្លៃ​ឈ្នួល​ខ្ពស់​ទើប​ធ្វើ​ឱ្យ​ ពលករ​មួយ​ចំនួន​ងាក​មក​រក​ការងារ​ធ្វើ​ នៅ​ក្នុង​ប្រទេស​វិញ​ ។​

​ទោះជា​យ៉ាងនេះ​ក្ដី​មន្ដ្រី​សម្របសម្រួល​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ (ADHOC)​ ខេត្ដបន្ទាយមានជ័យ​ លោក​ ស៊ុំ​ ច័ន្ទ​គា​ មាន​ប្រសាសន៍​ថា​ ពលករ​ ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ ពុំ​មានការ​ថយ​ចុះ​នោះ​ទេ​ ។​ លោក​កត់​ សម្គាល់ថា​ មូលហេតុ​ដែល​ពលករ​វិល​ ត្រឡប់​មក​លេង​ស្រុក​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​ថយ​ចុះ​នេះ​ ដោយសារ​ពួក​គេ​ជួប​ឧបសគ្គ​ច្រើន​ក្នុង​ ការ​ធ្វើ​ដំណើរ​តាម​ច្រក​នេះ​ ។​

​លោក​អះអាង​ថា​ ពលករ​ធ្វើ​ដំណើរ​ តាម​ច្រក​ប៉ោយ​ប៉ែ​ត​ ជួប​ការ​លំបាក​ ដោយ​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន​ ។​ អ្នក​ធ្វើ​ដំណើរ​ចេញចូល​ច្រើន​នាំ​ឱ្យ​ចំណាយ​ពេលវេលា​យូរ​និង​សំបុត្រ​រថយន្ដឈ្នួល​ នៅ​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​គេ​ដំឡើង​ថ្លៃ​ខ្ពស់​ជាដើម​ដែល​ហាក់​មាន​អ្នក​ប៉ាវ​ផ្ដាច់មុខ​នូវ​តម្លៃ​សំបុត្រ​ដែល​តែងតែ​បង្ខំ​ឱ្យ​ក្រុម​ពលករ​ធ្វើ​ដំណើរ​តាម​រថយន្ដ​របស់​ខ្លួន​ ។​

​រីឯ​អ្នក​រត់​តាក់ស៊ី​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ទៅ​ខេត្ដបាត់ដំបង​ គឺ​លោក​ គុយ​ សុទ្ធា​ ក៏​បាន​ថ្លែង​ដែរ​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​ មានការ​ថយ​ចុះ​នេះ​ ព្រោះ​ពួក​គាត់​នាំ​ គ្នា​ទៅ​ចូល​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ដូង​ក្នុង​ ស្រុក​កំ​រៀង​ ខេត្ដបាត់ដំបង​ និង​ច្រក​ ទ្វារ​អន្ដរជាតិ​ព្រំ​ ខេត្ដ​ប៉ៃលិន​វិញ​ ដោយ​ អ្នក​នាំ​ពលករ​ពី​ទឹកដី​ថៃ​ចូល​មក​ខ្មែរ​នៅ​ ច្រក​ប៉ោយ​ប៉ែ​ត​តែងតែ​ជំរិត​ទារប្រាក់​ពី​ពួក​គាត់​ច្រើន​ហួសហេតុ​ខុស​ពី​តម្លៃ​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​ពលករ​នៅ​ក្នុង​ ទឹកដី​ថៃ​ ៕

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print