ខេត្តកណ្តាល៖នៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ នេះមានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតសូ ងួន បុកគ្នាចំពីមុខពេញទំហឹងជាមួយរថយន្តដឹកត្រីបណ្តាលរថយន្តកុងតឺន័របត់ក្បាលបុកចូលតូបលក់ដូររបស់ប្រជាពលរដ្ឋចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ដោយឡែករថយន្តដឹកត្រីចំណុះ៥តោនបត់ក្បាលត្រឡប់ក្រោយវិញរីឯអ្នកបើកបរងរបួសធ្ងន់ ។
លោកអ៊ុង ស៉ីឡាក នាយប៉ុស្តិ៍នគរបាលដីឥដ្ឋបានអោយដឹងថា៖ រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា ក្នុងនោះរថយន្តកុងតឺន័របើកបរពីអ្នកលឿងទៅភ្នំពេញ ចំណែករថយន្តដឹកត្រីបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ចំនុចកើតហេតុទំនងជាអ្នកបើកបររថយន្តកុងតឺន័រងោកបានរេចង្កូតទៅខាងចំណែកផ្លូវរថយន្តដឹកត្រី ឃើញឧបសគ្គនៅពីមុខអ្នកបើកបររថយន្តកុងតឺន័រមិនអាចបើកគេចបានក៍គ្នាចំពីមុខពេញទំហឹងបណ្តាលអោយខ្ទេចក្បាលទាំសង្ខាង ចំណែករថយន្តដឹកត្រីបត់ក្បាលត្រឡបក្រោយវិញ ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖សណ្តោស