ឃាត់ខ្លួនវៀតណាមប្រុសស្រី១៦ នៅសង្កាត់ច្បារអំពៅ២

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី១៦នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង១៥ និង១៥នាទីរសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ ។

ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។

ជាលទ្ធិផល សមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាមជាច្រើននាក់ ប៉ុន្តែជាក់ស្តែងរកឃើញមានតែ១៦នាក់ ក្នុងនោះស្រី៧នាក់ ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ។

លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print