ខេត្តកំពង់ចាម៖ គម្រោងមូលនិធិឃុំ -សង្កាត់ថ្នាក់ ក្រោមជាតិក្នុងការជួសជុល និងសាងសង់ផ្លូវដែលបានដាក់ ឲ្យដេញថ្លៃចំនួន២គម្រោង កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅសាលាឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ត្រូវបានគេ សង្ស័យថាមានការចរចារ ត្រូវរ៉ូវគ្នារវាងគណៈកម្មការ ម្ចាស់លទ្ធកម្ម និងក្រុមហ៊ុនអ្នក ទទួលការក្នុងការទាញយក កញ្ចប់ថវិការបស់គម្រោង យ៉ាងក្រាស់ក្រែល ហើយធ្វើ ការបែងចែកលុយទឹកតែចំនួន ១៥% លើគណៈកម្មការម្ចាស់ លទ្ធកម្មនិងក្រុមអ្នកចាំយក លុយទឹកតែ។
តាមប្រភពពីអ្នកចូលរួមនៅកន្លែងដេញថ្លៃបានឲ្យដឹងថា៖ គម្រោងដែលបានដាក់ឲ្យ ដេញថ្លៃកាលពីព្រឹកថ្ងៃ ទី៣០ ខែសីហានេះគឺ មានចំនួន២ឃុំ ក្នុងនោះមានឃុំហាន់ជ័យ ១គម្រោងនិងនៅឃុំក្រឡា ១គម្រោង។ ដោយនៅឃុំ ហាន់ជ័យមានការសាងសង់ ផ្លូវ បេតុងអារម១ខ្សែប្រវែង ០.១៧៦គ.ម តម្លៃប៉ាន់ស្មាន ៥៣,៥០៥,៥០០៛ (ហាសិបបីលានប្រាំរយប្រាំពាន់ប្រាំរយរៀល) ត្រូវបានក្រុមហ៊ុន សុធីរាជឃិនស្ត្រាក់សិនរបស់ លោកគ្រូម៉ៅ ហេងជឺ ចរចា ត្រូវរ៉ូវគ្នាក្នុងតម្លៃ ៥២,៤១២,៨០០៛ ។ ចំណែក នៅឃុំក្រឡាមានការ ជួសជុល ផ្លូវដីដាប្រវែង ៣.៩៦២ គ.ម តម្លៃប៉ាន់ស្មាន ១៣៧,៥៥៤,៩០០៛ (មួយ រយសាមសិបប្រាំពីលានប្រាំរយហាសិបបួនពាន់ប្រាំរយរៀល) ត្រូវបានក្រុមហ៊ុន សុធីរាជឃិនស្ត្រាក់សិន របស់ លោកគ្រូ ម៉ៅ ហេងជឺ ដដែល ចរចាត្រូវរ៉ូវគ្នាក្នុងតម្លៃ ១៣៥លានរៀល ។
ចំពោះការដាក់ដេញថ្លៃ គម្រោងដូចរបៀបចងមុង ខាងលើនេះគឺ ម្ចាស់គម្រោង ត្រូវចំណាយលុយចំនួន១៥% ក្នុងតម្លៃគម្រោងទាំងមូលមាន ន័យថា៖ ក្នុង២គម្រោង ខាងលើនេះមានទឹកប្រាក់ សរុបជាង ១៩០លានរៀល អ៊ីចឹង ត្រូវដកថ្លៃទឹកតែអស់ ជាង២៨លានរៀលហើយ ប្រាក់ទាំងនោះត្រូវធ្វើការ បែងចែកលើគណៈកម្មាការ ម្ចាស់លទ្ធកម្ម៥% និង នៅសល់ ១០% ត្រូវ ធ្វើ ការ បែងចែកទៅឲ្យក្រុមហ៊ុន ដទៃ ដែលមានវត្តមាននៅទីនោះ តែមិនបានដាក់សំណើដេញ ថ្លៃទេ គឺពួកគាត់គ្រាន់តែមក អង្គុយចាំយកលុយទឹកតែ ព្រោះមុនពេលធ្វើការប្រកាស ដាក់ដេញថ្លៃគឺពួកគាត់បាន ចរាចគ្នានៅមុខសាលាឃុំរួច ជាស្រេចហើយ បើសិនជា មានក្រុមហ៊ុនណាមួយដែរ នៅតែចចេសមិនព្រមចុះ សម្រុងគឺមានបងធំម្នាក់ឈ្មោះ វិត នឹងចាប់ទាញអូសចេញ ក្រៅសាលាឃុំភ្លាម ។
សូមបញ្ជាក់ផងដែរថាស្ទើតែរាល់គម្រោងមូលនិធិ ឃុំ -សង្កាត់ក្នុងខេត្តកំពង់ចាមដែលបានដាក់ដេញថ្លៃគឺតែងតែកើតមាននូវបាតុភាពពុករលួយជាលក្ខណៈប្រពន្ធ័តែអញ្ចឹង ។
ទាក់ទងនិងករណីនេះដែរម្ចាស់លទ្ធកម្មសាលាខេត្តកំពង់ចាមលោក ពយ សុខជា ដែលជាអ្នកគ្រប់គ្រងគំរោងការដេញថ្លៃនេះ«នគរដ្គ្រេហ្គន»យើងមិនអាចសុំការពន្យល់បានទេដោយទូរសព្ទ័ចូលពុំមានអ្នកលើក។
ជាមួយគ្នានិងភាពមិនប្រកតីរបស់មន្រ្តីលទ្ធកម្មសាលាខេត្តកំពង់ចាមដែលតែងតែឃុបឃិតគ្នាជាមួយនិងក្រុមឈ្មួញដេញថ្លៃនេះហើយ ដើម្បីការសាងសង់ផ្លូវឲ្យមាន គុណភាពត្រូវតាមស្តង់ដារ និង ការដាក់ដេញថ្លៃដោយសេរី យុត្តិធម៌ប្រជាពលរដ្ឋក្នុងតំបន់ ខាងលើបានធ្វើការសំណូមពរ ដល់ថ្នាក់ជាតិគួរចាត់តាំងមន្ត្រី ជំនាញចុះត្រួតពិនិត្យពេល ប្រកាសដេញថ្លៃនិងពេល ចាប់ផ្ដើមសាងសង់ផ្លូវផង ចៀសវាងការទទួលទានទឹកតែនេះ គេងចំណេងចំណេញបច្ចេកទេស បណ្តាលអោយការសាងសង់គ្មានគុណភាព៕
ដោយ៖ វណ្ណះ