ភ្នំពេញ៖ ដោយអនុវត្តតាមការផ្តល់អនុសាសន៍នៃការណែនាំពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវចូលរួមចំណែកផ្នែកមនុស្សធម៍ ជួយឧបត្ថម្ហដល់កងកម្លាំងជួបការខ្វះខាត មានធុរះ នឹងមានជម្ងឺជួបគ្រោះមហន្តរាយផ្សេងៗដោយយថាហេតុនោះ ។
នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ លោកវរសេនីយ៍ឯក ខឹម ពេជ្រ ជាមេបញ្ជាការកងអន្តរាគមន៍ កងរាជអាវុធហត្ថ និងមេបញ្ជាការរង នាយនិងពលអាុធហត្ថ បាននាំយកនូវថវិការចំនួន ៣,០០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបិភោគមួយចំនួនរួមមាន អង្គរ២បេ មីុ ទឹកសុទ្ឋ ទឹកត្រី ទឹកសីុអីុវ ឧបត្ថម្ហជូនដល់លោកវរសេនីយ៍ទោ ប៊ុន សុផេន ជាមេបញ្ជាការរងកងអន្តរាគមន៍ កងរាជអាវុធហត្ថ ដែលកំពុងសម្រាកព្យាបាលជម្ងឺ។
លោក ខឹម ពេជ្រ បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់លោក ប៊ុន សុផេននឹងក្រុមគ្រួសារ នឹងធ្វើការណែនាំអោយយកចិត្តទុកដាក់គិតគូពីសុខភាព ការរស់នៅប្រចាំថ្ងៃ ធ្វើយ៉ាងណាគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយ។
លោក វរះសេនីយ៍ឯក ខឹម ពេជ្រ បានបញ្ជាក់ថា បើទោះជាការឧបត្ថម្ហទាំងនេះមានលក្ខណះតិចតួចក្តី ប៉ុន្តែជាវប្បធម៍ចែករំលែក នឹងជាមធ្យោបាយជួយសម្រួលដល់ការខ្វះខាតបានមួយកម្រិត។
លោកវរសេនីយ៍ទោ ប៊ុន សុផេន ជាមេបញ្ជាការរងកងអន្តរាគមន៍ កងរាជអាវុធហត្ថ ដែលកំពុងសម្រាកព្យាបាលជម្ងឺ បានសំដែងនូវការគោរពដឹងគុណដ៏ធំធេងពីទឹកចិត្តសប្បុរសធម៍ពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់គិតគូជានិច្ចដល់កងកម្លាំងនឹងក្រុមគ្រួសារទាំងការរស់នៅប្រចាំ ឬមានធុរះមានជម្ងឺនេះជាដើម ពិសេសចំពោះវត្តមាន លោកវរសេនីយ៍ឯក ខឹម ពេជ្រ ជាមេបញ្ជាការកងអន្តរាគមន៍ កងរាជអាវុធហត្ថ និងមេបញ្ជាការរង នាយនិងពលអាុធហត្ថ បានមកសាកសួរសុខទុក្ខដោយផ្ទាល់នឹងផ្តល់ជាថវិកាគ្រឿងឧបភោគ បរិភោគនាពេលនេះ។
លោកក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធមានបរមីណ៍ជួយតាមថែររក្សាផ្តល់នូវសេចក្តីសុខចម្រើនគ្រប់ពេលវេលាដល់នាយឧត្តមសេនីយ៏មេបញ្ជាការព្រមទាំងក្រុមគ្រួសារ នឹងប្រតិភូដែលមកទាំងអស់គ្នានេះ ៕
ដោយ៖ សុខ ខេមរា