កូនភ្លោះ​៣​នាក់​កើតមក​ប្រកបដោយ​សុខភាព​ល្អ​ក្នុង​គ្រួសារ​ក្រីក្រ

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ គ្រួសារ​ក្រីក្រ​ មួយ​រស់នៅ​ក្នុងភូមិ​ទួល​ចារ​ថ្មី​ ឃុំ​ទំនប់​ ដាច់​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដ​ឧត្ដរ​ មាន​ជ័យ​បាន​សម្រាល​កូនប្រុស​ភ្លោះ​៣​ នាក់​ប្រកបដោយ​ជោគជ័យ​និង​មាន​សុខភាព​ល្អ​ទាំង​ម្ដាយ​និង​កូន​កាលពី​វេលា​ ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​ពេទ្យឆ្មប​ដែល​ប្រចាំការ​នៅ​ក្នុង​ មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ ខេត្ដ​ឧត្ដរ​ មាន​ជ័យ​ ។​

​តាម​ការ​រៀបរាប់​ពី​ម្ដាយ​ឪពុក​របស់​ទារក​ភ្លោះ​ទាំង​៣​នាក់​បាន​ប្រាប់​ថា​ ពួក​ គាត់​បង្កើត​បានកូន​ប្រុស​ភ្លោះ​៣​នាក់​ជា​កូន​ទី​៤​ដែល​កូន​ទី​១​បាន​កើតមក​ភ្លាម​ក៏​បាន​ស្លាប់​ទៅ​វិញ​ ហើយ​កូន​ទី​២​និង​ទី​៣​ បាន​រស់រាន​មានជីវិត​ជា​ធម្មតា​ ។​

​បុរស​ជា​ប្ដី​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ មុន​មាន​ផ្ទៃពោះ​កូនប្រុស​ទាំង​៣​នាក់​នេះ​ពួក​គាត់​ពុំ​មាន​យល់សប្ដ​អ្វី​ឡើយ​ ប៉ុន្ដែ​ នៅ​ពេល​ពួក​គាត់​ដឹង​ថា​ប្រពន្ធ​មាន​ផ្ទៃ​ ពោះ​ភ្លាមៗ​រូប​គាត់​ជា​ប្ដី​បាន​នាំ​ប្រពន្ធ​ ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ និង​ បាន​ទៅ​ពិនិត្យ​ជា​ប្រចាំ​តាម​ការ​កំណត់​ របស់​គ្រូពេទ្យ​ ។​

​ដោយឡែក​ពេទ្យឆ្មប​ដែល​បង្កើត​ ទារក​ទាំង​៣​នាក់​បាន​និយាយ​ថា​ ទារក​ ភ្លោះ​៣​នាក់​នេះ​មាន​សុខភាព​ល្អ​ រីឯ​ម្ដាយ​ ក៏​មាន​សុខភាព​មាំមួន​ដែរ​ ។​ ទាំងនេះ​ ដោយសារ​តែ​ម្ដាយ​ និង​ទារក​នៅ​ក្នុង​ផ្ទៃ​ ទទួល​បានការ​ថែទាំ​សុខភាព​ពី​ក្រុម​គ្រូ​ ពេទ្យ​ជា​ប្រចាំ​ទើប​ធ្វើ​ឱ្យ​សុខភាព​ម្ដាយ​ និង​ទារក​មាន​ភាពល្អ​ប្រសើរ​សម្រាល​ ប្រកបដោយ​ជោគជ័យ​ពុំ​មាន​ផល​ប៉ះ​ ពាល់​ដល់​អាយុជីវិត​ម្ដាយ​និង​ទារក​កើតមក​គ្រប់លក្ខណៈ​ ។​

​ចំណែក​បុរស​ចំណាស់​ម្នាក់​ដែល​ជា​ ជីតា​បង្កើត​របស់​ទារក​ភ្លោះ​៣​ទាំង​នាក់​ ឈ្មោះ​ វ៉ើ​ន​ វ៉ា​ត​ អាយុ​៥៦​ឆ្នាំ​ ជាម​ន្ដ្រី​ យោធា​បម្រើ​ការ​នៅ​អង្គភាព​គ​.៤​ ផ្នែក​ សឹង​រង​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​បានឱ្យ​ដឹង​ ថា​ លោក​បាន​ជំរុញ​ឱ្យ​កូន​ដែល​មាន​ផ្ទៃ​ ពោះ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជា​ប្រចាំ​។​ ទោះបីជា​គ្រួសារ​កូន​និង​កូនប្រសា​គ្មាន​លុយកាក់​ច្រើន​ក្ដី​ក៏​លោក​សុខចិត្ដ​បេះ​ បោច​ផ្ដល់​លុយកាក់​ដើម្បី​ឱ្យ​កូន​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​និង​ធ្វើ​ទៅ​ តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ ពីព្រោះ​កូន​ ស្រី​បង្កើត​របស់​លោក​សម្រាលកូន​ជា​ លើក​ទី​១​កូន​កើតមក​បាន​ស្លាប់​ភ្លាមៗ​ ដោយសារ​តែ​មិន​បាន​ទៅ​ពិនិត្យ​សុខ​ ភាព​នៅ​ពេល​មាន​ផ្ទៃពោះ​ ៕

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print