ឃាត់ខ្លួន​ជនសង្ស័យម្នាក់ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង

ចែករំលែក៖

​ខេត្តរតនគិរី៖​ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចាស់​ដែលធ្វើសកម្ម​ក្នុង​ការ​ឆក់​ លួច​ និង​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពុំ​បាន​សម្រេច​។​

ratankiri (3)

​បន្ទាប់​ពី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀ​ក​ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នៅ​ត្រង់​ចំណុច​ផ្លូវកែង​ចូល​ហាង​កា​រ៉ា​អូ​ខេ​យីហោ​988​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​រមៀត​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​។

​កាលពី​វេលា​ម៉ោង​១៩​ និង​០០​នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​បាក់​ សីហា​ ហៅ​ស៊ើ​ង​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ និង​មាន​មុខរបរ​កម្មករ​សំណង់​។​ ដកហូត​បាន​ម៉ូតូ​ម៉ាក​ ស៊ី​រ៉ូ​ស​ ពណ៌​ខ្មៅ​ តែម​ស​ លាយ​ក្រហម​ពុំ​មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង​ ដែល​ជនសង្ស័យ​ជិៈ​ធ្វើ​សកម្មភាព​។​

​បើ​យោង​តាម​របាយការណ៍​ប៉ុស្តិ៍​នគរបាល​សង្កាត់​ឡា​បាន​សៀ​ក​ ស្តី​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​មុខសញ្ញា​ដែល​បាន​ប្រព្រឹត្តិ​នៅ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​)​កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៥​ ដែល​មាន​ចំនួន​ពីរ​លើក​ក្នុង​ពេល​តែ​មួយ​៖​ លើ​ទី​០១​ ស្ថិត​នៅ​ក្នុងភូមិ​ជ័យ​ជំ​នៈ​ សង្កាត់​ឡ​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ វេលា​ម៉ោង​១៨​និង​២០​នាទី​ នៅ​ចំណុច​ទល់មុខ​មណ្ឌល​សុខភាព​ក្រុង​បាន​លុង​។​ ជន​រង​គ្រោះ​មានឈ្មោះ​វ៉ែន​ សុ​ខាវ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាង​អ៊ុតសក់​។​ លើក​ទី​២​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ត្រង់​ចំណុច​មុខ​បុប្ផា​ជាយ​ដែន​។​ ជន​រង​គ្រោះ​មានឈ្មោះ​ ប៊ុត​ ស្រី​ណុ​ច​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ចុងភៅ​។​ ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀ​ក​ ធ្វើការ​បង្ក្រាប​បាន​ភ្លាមៗ​តែ​ម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ឡា​បាន​សៀ​ក​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៥​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕

ratankiri (2)ratankiri (1)ratankiri (4)

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print