លោក Hu Zhengyue ស្នងការនៃក្រសួងការបរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ ប្រារព្វរៀបចំពិធីពិសារអាហារពេលល្ងាច ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ 

ចែករំលែក៖

​​ដោយឡែកនៅរាត្រីថ្ងៃទី១២តុលានេះដែរ លោក Hu Zhengyue ស្នងការនៃក្រសួងការបរទេស​ចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ បានប្រារព្វរៀបចំពិធីពិសារអាហារពេលល្ងាច ជាមហាកិត្តិយស​ដ៏​ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​អញ្ជើញចូលរួមក្នុង វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវលើកទី៤ ឆ្នាំ២០១៥ នៅទីក្រុង​ម៉ា​កាវ ប្រទេសចិន ។

ក្នុងជំនួបពិភាក្សាដែលប្រារព្ធធ្វើឡើងមុនពិធីទទួលទានអាហារពេលល្ងាច លោក Hu Zhengyue មានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្រ្តីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត គឺជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ពិភពលោក ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅ ស្នងការនៃក្រសួងការបរទេសចិនប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ បន្ទាប់ពីស្ថាប័នមួយនេះត្រូវបានបង្កើត​ឡើងជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ ។

លោកប្រធានមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំនិងមន្រ្តី រាជការទាំងអស់ ដែលបំរើការងារក្នុងស្នងការនេះសូមចារិកទុកក្នុងទំព័រប្រវត្តិសាស្រ្ត ចំពោះវត្តមានដ៏ឧត្តុង្គ ឧត្តមថ្លៃថ្លាបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចំណាយពេល​វេលាដ៏មានតម្លៃបំផុត អញ្ជើញមកលើកទឹកចិត្តដល់សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំង​អស់ ក្នុងស្នងការ និងបានចាត់ទុកសម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាអ្នកដឹកនាំនយោបាយដ៏គួរឲ្យគោរពស្រ ឡាញ់ និងជាមិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំនិងប្រជាជនចិន រួមទាំងថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងម៉ាកាវទាំង មូលផងដែរ ។

លោកប្រធានមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនង និងមាន​ប្រពៃណីនិងជាអ្នកជិតខាងគ្នាដ៏ល្អជាយូរលង់ណាស់មក ពោលគឺជាមរតកដែលថ្នាក់ដឹកនាំជំនាន់មុន ជា​អ្នកខិតខំកសាងត្រួសត្រាយផ្លូវ ដែលដែលអ្នកដឹកនាំជំនាន់ក្រោយខិតខំថែរក្សាការពារ មានភាពរីកចំរើន រឹងមាំរហូតមកដល់បច្ចុប្បន្ននិងទៅអនាគតដ៏យូរអង្វែងតរៀងទៅ ។

​​សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងនាមភរិយានិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការនៃស្នងការក្រសួង ការបរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ ពិសេសប្រជាជនចិនរស់ក្នុងទីក្រុងម៉ាកាវទាំងអស់ ដែល បានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេច និងភរិយា ព្រមទាំងគណៈប្រតិភូទាំង អស់ ក្នុងការអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវលើកទី៤ ឆ្នាំ២០១៥ និង​ដំណើរដំណើរទស្សនកិច្ចជាលើកទី១មកកាន់ទីក្រុងម៉ាកាវប្រទេសចិន ។

នៅក្នុងពិធីទទួលទានអាហារ​ពេលល្ងាចនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក Hu Zhengyue បានធ្វើការផ្លាស់ប្តូរយោ​បល់ពីគ្នាទៅវិញទៅមកជុំវិញការពង្រីកទំនាក់ទំនាក់ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេស​ការផ្លាស់ប្តូរនូវទស្សនៈមួយចំនួន ក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនិងតំបន់រដ្ឋបាលពិសេសម៉ាកាវ ដែលជាតំបន់មួយមានការទាក់ទាញបំផុត លើវិស័យទេស ចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និងវប្បធម៌ សម្រាប់តំបន់និងពិភពលោក ។

សូមបញ្ជាក់ដែរថា សេដ្ឋកិច្ចម៉ាកាវផ្អែកជាសំខាន់លើវិស័យទេសចរណ៍ ការនាំចេញវាយនភណ្ឌនិងការផលិតសំលៀកបំពាក់ ធនាគារនិងសេវាកម្មហិរញ្ញវត្ថុ។ ឧស្សាហកម្មសំលៀកបំពាក់បានផ្តល់ចំណូល៣ភាគ៤ លើចំណូលនៃការ នាំចេញ និងទេសចរណ៍កាស៊ីណូ ឧស្សាហកម្មបដិសណ្ឋារកិច្ចបានរួមចំណែកប្រមាណជាង ៥០% ដល់ ផលិតផលសរុបក្នុងស្រុក GDP និង៧០% នៃចំណូលរបស់រដ្ឋបាលម៉ាកាវ។ នៅក្នុងពិធីដ៏មានអត្ថន័យ នោះដែរ បន្ទាប់ពីពិធីបញ្ចប់ពិធីទទួលទានអាហាររួចមក លោក Hu Zhengyue ស្នងការនៃក្រសួង​ការ​បរទេសចិន ប្រចាំតំបន់រដ្ឋបាលពិសេសម៉ាកាវ បានជូនផ្ទាំងគំនូដែលគូដោយវិចិត្រករដ៏ល្បីល្បាញរបស់ ម៉ាកាវ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីទុកជាអនុស្សារីយ៍ផងដែរ ៕

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print