ចោរកាច់សោរកម៉ូតូនៅក្រុងបាត់ដំបងជាប់អន្ទាក់សមត្ថកិច្ចនៅខេត្តពោធ៏សាត់

ចែករំលែក៖

ខេត្តពោធ៏សាត់៖ ជនសង្ស័យលួចកាច់សោរកម៉ូតូនៅក្រុងបាត់ដំបងយ៉ាងសកម្មម្នាក់មកជាប់អន្ទាក់សមត្តកិច្ចនៅខេត្តពោធ៏សាត់ខណះជនសង្ស័យរូបនេះធ្វើដំណើរដោយម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ៥ហើយបានបុកបង្កាន់ដៃស្ពានដួលច្រងាត់ច្រងិលនៅមុខសមត្តកិច្ច ។

ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣៥នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានស្វាយដូនកែវស្ថិតក្នុងភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធ៏សាត់ ។

ជនសង្ស័យលួចកាច់សោរកម៉ូតូនៅខេត្តបាត់ដំបង ហើយអស់លក្ខនៅខេត្តពោធ៏សាត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេស្គាល់ឈ្មោះ សោម សុភឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តលៀប ឃុំចំការសំរោង ក្រុង.ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោល នាង វុធ អធិការដ្ឋាននរគបាលស្រុកបាកាន បានអោយដឹងថាជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១៩និង០០នាទីយប់ នៅថ្ងៃទី០៨ខែតុលាឆ្នាំ២០១៥ នៅភូមិរំចេក៤ ឃុំរតន ះ ក្រុង.ខេត្តបាត់ដំបង ហើយបានជិះម៉ូតូគេចខ្លួនមកដល់ចំណុចខាងលើក៏ត្រូវគ្រោះថ្នាក់ចរាចរណ៏ដោយជិះម៉ូតូវ៉ារថយន្តធុនធំក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលអោយដួលរងរបួសយ៉ាងដំណំ ស្របសមត្ថកិច្ចកំពុងល្បាតការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្យ ហើយបានលើជនរងរបួស (សង្ស័យ) ក្នុងគោលបំណងបញ្ចូនទៅមន្ទីរពេទ្យពេលលើកសាក់កាដូមានការសង្ស័យក៏ឆេកមើលឃើញឧបករណ៍រួមមាន កាំភ្លើងម៉ាកវុលវែមានគ្រាប់ចំនួន៦គ្រាប់ ស្លាក់លេខម៉ូតូចំនួន២ និងសោរសម្រាប់ធ្វើសកម្មភាពមួយកំភ្លេរក៏ដឹកចូលប៉ុស្តិ៍នរគបាលរដ្ឋបាលស្វាយដូនកែវដើម្បីសាកសួរទើបដឹងថាបុរសសង្ស័យរូបនេះជាមុខសញ្ញាលួចកាចសោរកម៉ូតូយ៉ាងសកម្មតាមបណ្តារខេត្តនានា ។

លោកអធិការបន្តទៀតថាជនសង្ស័យរួមទាំងវត្ថុតាងខាងលើបានប្រគល់អោយស្នងការដ្ឋាននរគបាលខេត្តពោធ៏សាត់ដើម្បីបន្តតាមនិតិវិធី ៕

...




ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print