ប្រទេសចិន៖ បន្ទាប់ពីស្នាក់អាស្រ័យនៅទីក្រុងម៉ាកាវរយៈពេល២យប់ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចទេសចរណ៍ ពិភព លោកម៉ាកាវលើកទី៤ ឆ្នាំ ២០១៥ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ។
នៅព្រឹកថ្ងៃទី១៣ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោក លោកស្រី ជាគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ ទីក្រុងម៉ាកាវ ក្នុងដំណើរឆ្ពោះទៅ កាន់ទីក្រុងប៉េកាំង ដើម្បីអញ្ជើញចូលរួមសន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ី ស្តីពី: “ ផ្លូវសូត្រ វេទិកាស្តីពីការកាត់ បន្ថយភាពក្រីក្រសកល និងការអភិវឌ្ឍឆ្នាំ២០១៥ ក្រោមមូលបទ ការអភិវឌ្ឍរួម” តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាលុបបំបាត់ភាពក្រីក្រ វេទិកាសៀងសានលើកទី៦ រួមទាំងការបំពេញទស្សនកិច្ចការងារដោយជួបជាមួយបណ្តាស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ចិននានា ក្នុងទីក្រុងប៉េកាំង ស.ប.ចិន ។
អញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានលោក Tam Chon Weng រដ្ឋមន្ត្រីសង្គមកិច្ចម៉ាកាវ លោក ផន ពៅ ឯកអគ្គកុងស៊ុលរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ទីក្រុងម៉ាកាវ និងឥស្សរជនការទូតរបស់ព្រះរាជាកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។
ដោយឡែក នៅចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង មានវត្តមានទទួលក្នុងការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់លោកស្រី ប៊ូ ជាំងគ័រ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់សាធា រដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ខែកកែវម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជា មានិតចិន ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។
សូមបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បំពេញទស្សនកិច្ចការងារ និងអញ្ជើញចូលរួមវេទិកានានានៅទីក្រុងម៉ាកាវ និងទីក្រុងប៉េកាំង ប្រទេសចិននៅពេលនេះរួម មាន លោកបណ្ឌិតសុភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មន្ត្រី និងលោកស្រី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ប្រៃសណី និងទូរគមនាគមន៍ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខា ធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ស៊ី្រ ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភា និងលោកស្រី ជឹង សុភាព លោក អ៊ុជ បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក វង្សស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សួស យ៉ារ៉ា សមាជិករដ្ខសភា លោក សុខ សុកាន សមាជិករដ្ឋសភា លោកស្រី តៅ តឿន ទៀបាញ់ ភរិយាលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ លោកស្រី ម៉ុក ប៉ូប៉ុណ្ណរិទ្ធ ភរិយាលោក ពេជ សោភណ ព្រមទាំងលោក លោកស្រី ជាឥស្សរ ជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ។
ដោយឡែកលោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានដឹកនាំគណៈប្រតិភូផ្នែកធុរកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាចំនួន១៣រូប អញ្ជើញ អមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បំពេញទស្សនកិច្ចការងារនិងអញ្ជើញ ចូលរួមក្នុងវេទិកានានានៅទីក្រុងម៉ាកាវ និងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមា និតចិនផងដែរ ៕
ផ្តល់ឲ្យដោយ បេសកជន ទទក