សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​-​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ធ្វើ​ដំណើរ​ចាក​ចេញពី​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ា​កាវ​ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន

ចែករំលែក៖

ប្រទេសចិន៖ ​បន្ទាប់​ពី​ស្នាក់​អាស្រ័យ​នៅ​ទីក្រុង​ម៉ា​កាវ​រយៈពេល​២​យប់​ ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ ពិភព​ លោក​ម៉ា​កាវ​លើក​ទី​៤​ ឆ្នាំ​ ២០១៥​ ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួច​មក​ ។

scbs (3)

នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែតុលា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ រួម​ទាំង​លោក​ លោក​ស្រី​ ជា​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​ចាក​ចេញពី​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ា​កាវ​ ទីក្រុង​ម៉ា​កាវ​ ក្នុង​ដំណើរ​ឆ្ពោះទៅ​ កាន់​ទីក្រុង​ប៉េ​កាំ​ង​ ដើម្បី​អញ្ជើញ​ចូលរួម​សន្និសីទ​ពិសេស​របស់​គណបក្ស​នយោបាយ​នៅ​អាស៊ី​ ស្តី​ពី​:​ “​ ផ្លូវ​សូត្រ​ វេទិកា​ស្តី​ពី​ការ​កាត់​ បន្ថយ​ភាព​ក្រីក្រ​សកល​ និង​ការ​អភិវឌ្ឍ​ឆ្នាំ​២០១៥​ ក្រោម​មូលបទ​ ការ​អភិវឌ្ឍ​រួម​”​ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​លុប​បំបាត់​ភាព​ក្រីក្រ​ វេទិកា​សៀង​សាន​លើក​ទី​៦​ រួម​ទាំង​ការ​បំពេញ​ទស្សនកិច្ច​ការងារ​ដោយ​ជួប​ជាមួយ​បណ្តា​ស្ថាប័នរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​ ចិន​នានា​ ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ ស​.​ប​.​ចិន​ ។​

អញ្ជើញ​ជូន​ដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ រួម​មានលោក​ Tam​ Chon​ Weng​ រដ្ឋមន្ត្រី​សង្គមកិច្ច​ម៉ា​កាវ​ លោក​ ផ​ន​ ពៅ​ ឯកអគ្គ​កុងស៊ុល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ទីក្រុង​ហុងកុង​ និង​ទីក្រុង​ម៉ា​កាវ​ ព្រម​ទាំង​វត្តមាន​លោក​ លោក​ស្រី ជា​ឥស្សរជន​ជាន់ខ្ពស់​ទីក្រុង​ម៉ា​កាវ​ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជា​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​ច្រើន​រូប​។​

ដោយឡែក​ នៅ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េ​កាំ​ង​ មាន​វត្តមាន​ទទួល​ក្នុង​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និត​ស្នាល​រ៉ា​ក់​ទាក់​បំផុត​ ពី​សំណាក់​លោក​ស្រី​ ប៊ូ​ ជាំ​ង​គ័​រ​ ឯកអគ្គរាជទូត​វិសាមញ​ និង​ពេញ​សមត្ថភាព​របស់​សា​ធា​ រដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោកស្រី​ ខែ​ក​កែវ​ម៉ា​លី​ ស៊ីសូ​ដា​ ឯកអគ្គរាជទូត​វិសាមញ​ និង​ពេញ​សមត្ថភាព​របស់​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​ប្រជា​ មា​និ​ត​ចិន​ ព្រមទាំង​វត្តមាន​លោក​ លោក​ស្រី​ ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​ច្រើន​រូប​។​

សូម​បញ្ជាក់​ដែរ​ថា​ គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បំពេញ​ទស្សនកិច្ច​ការងារ​ និង​អញ្ជើញ​ចូលរួម​វេទិកា​នានា​នៅ​ទីក្រុង​ម៉ា​កាវ​ និង​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​នៅ​ពេល​នេះ​រួម​ មាន​ លោក​បណ្ឌិត​សុភា​ចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​ មន្ត្រី​ និង​លោកស្រី លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ ប្រៃ​ស​ណី​ និង​ទូរគមនាគមន៍​ លោក​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គ​លេខា​ ធិ​ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោកស្រី​ ស៊ី្រ ថា​ម​រ៉ុ​ង្គ​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ លោក​ កៅ​ គឹ​ម​ ហួ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ លោក​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​ និង​លោកស្រី​ ជឹ​ង​ សុភាព​ លោក អ៊ុ​ជ​ បូ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ វង្ស​ស៊ី​ វិសុទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ សួ​ស​ យ៉ា​រ៉ា​ សមាជិករ​ដ្ខ​សភា​ លោក​ សុខ​ សុ​កាន​ សមាជិក​រដ្ឋសភា​ លោកស្រី តៅ​ តឿន​ ទៀ​បាញ់​ ភរិយា​លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ លោកស្រី ម៉ុ​ក​ ប៉ូ​ប៉ុណ្ណ​រិ​ទ្ធ​ ភរិយាលោក ពេ​ជ​ សោ​ភ​ណ​ ព្រមទាំងលោក​ លោក​ស្រី​ ជា​ឥស្សរ​ ជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​រូបទៀត ។

ដោយឡែកលោកអ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ផ្នែក​ធុរកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១៣​រូប​ អញ្ជើញ​ អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បំពេញ​ទស្សន​កិច្ច​ការងារ​និង​អញ្ជើញ​ ចូលរួម​ក្នុង​វេទិកា​នានា​នៅ​ទីក្រុង​ម៉ា​កាវ​ និង​ទីក្រុង​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជា​មា និ​ត​ចិន​ផង​ដែរ​ ៕​

scbs (2)scbs (1)

...

ផ្តល់​ឲ្យ​ដោយ​ បេសកជន​ ទ​ទក​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print