មីយាន់ម៉ា​អាចពន្យាពេលបោះឆ្នោតដោយសារតែគ្រោះទឹកជំនន់

ចែករំលែក៖

កាលពីថ្ងៃទី​១៣ខែតុលា​ គណកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានជួបប្រជុំជាបន្ទាន់​មួយ​ជាមួយបណ្តាគណបក្សធំៗស្តីអំពីការពន្យាពេលបោះឆ្នោតគ្រោងធ្វើឡើងនៅថ្ងៃទី៨ខែ​វិច្ឆិកាខាងមុខដោយសារតែគ្រោះទឹកជំនន់។

គណកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានអញ្ជើញគណបក្សធំៗចំនួន​១០ចូលរួមនៅ​ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង​Naypyaitawដើម្បីសួរយោបល់ពីការពន្យាពេលបោះឆ្នោតជាតិខាង​មុខ​ដែរឬទេ។

តាមប្រភពព័ត៌មាន មេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យដែលជាគណបក្ស​ប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសដែលដឹកនាំដោយលោកស្រីអង់សានស៊ូជីបានប្រឆាំងទៅនឹង​គម្រោងខាងលើ ។ ចំណែកគណបក្ស សាមគ្គីអភិវឌ្ឍន៍បានគាំទ្រទៅនឹងគម្រោងពន្យាពេល​បោះឆ្នោតខាងលើ។

រយៈពេលប៉ុន្មានខែចុងក្រោយនេះស្ថានភាពទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែខ្លាំង​ឡើងសម្លាប់មនុស្សជាង​១០០នាក់​និងជាងមួយលាននាក់រងផលប៉ះពាល់យ៉ាងខ្លាំង៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print