ភ្នំពេញ៖សម្លេងដុតផាវនិងបាញ់កាំជ្រូចនៅខណ្ឌដង្កោលាន់ឮកងរំពងក្នុងភូមិនិមួយៗនៅវេលារំ លងអាធ្រាត្រយប់ថ្ងៃ១កើត ខែអជ្សុជ ឆ្នាំមមែ សប្តស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ក្នុងឧិកាសដែលអ្នកភូមិតែងតែធ្វើពិធីដង្ហែដូនតាឬប្រែតត្រឡប់ទៅវិញក្រោយពីដូនតា ឬប្រែតត្រូវបានយមរាជប្រលែងឲ្យមកជួបកូនចៅនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ហើយនៅក្នុងពិធី នោះគេសង្កេតឃើញមានព្រះសង្ឈ និងអាចារ្យ ដង្ហែទូកនិងអ្នកភូមិម្នាក់ៗកាន់គូម ធូប ភ្លើងទៀន ក្នុងដៃឆ្ពោះទៅមាត់ស្ទឹងព្រែកត្នោតអមដោយភ្លេងឆៃយ៉ាំផងដែរ ។
ដោយឡែកនៅក្នុងយប់នោះដែរ ប្រជាការពារភូមិសាក់សំពៅម្នាក់ឈ្មោះ អ៊ុំ សំអឿន ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក៏បានរងរបួស ត្រង់ក្តោងច្រមុះដោយសារបាញ់កាំជ្រូចពីភូមិវាលថ្លាន់ សង្កាត់គងនយ ខណៈដែលជនរងគ្រោះ ចុះទៅមាត់ស្ទឹងព្រែកត្នោតហាមប្រាមដល់ក្មេងដែលកំពុងលេងដុតផាវ ។
នាយនគរបាលប៉ុសិ៍្តរដ្ឋបាលសាក់សំពៅលោកអនុសេនីយ៍ទោ ពៅ រស់ បានប្រាប់ឲ្យដឹង ថា ជនរងគ្រោះរងរបួសដោយមូលហេតុមានគេបាញ់កាំជ្រូចហោះពីភូមិវាលថ្លាន់ សង្កាត់គងនយ មកធ្លាក់មាត់ស្ទឹងព្រែកត្នោត ខណៈដែលគាត់ចុះហាមប្រាមក្មេងៗកុំឲ្យលេងដុតផាវ ។ ជនរងគ្រោះ មិនធ្ងន់ធ្ងរទេ ព្រោះឬស្សីកាំជ្រូចនោះវាខ្ទាត់ទៅត្រូវក្តោងច្រមុះនិងភ្នែកត្រូវរំសេវរោយបន្តិចបន្តួច។ លោកអនុសេនីយ៍ទោ ពៅ រស់ បន្តថា បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាក់ព្យាបាលនៅផ្ទះរបស់ខ្លួន ក្រោយពីក្រុមគ្រួសាររបស់យកទៅពិនិត្យមើលនៅមន្ទីរពេទ្យរុស្ស៊ី ៕
ដោយ៖ តាឡឹម