សងសឹកដោយគំនុំកាប់មួយកាំបិតប៉័ងតោរយះចិញ្ចើម នគរបាលឃាត់ខ្លួនបានពីរនាក់

ចែករំលែក៖

ភ្នំពេញ៖  បុរសម្នាក់រងរបួសធ្ងន់ ដោយសារជនសង្ស័យ២នាក់ យកកាំបិតបុ័ងតោ​ដេញកាប់យ៉ាងសាហាវបណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម តែក្រោយកើតហេតុជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចចាប់បាន។
កាលពីវេលាម៉ោង៣យប់ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ក្រុមទី២៤ ភូមិទួលរកា២ ​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។
មន្រី្តនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានឲ្យដឹងថា ​ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសិប្បកម្មផលិតក្រដាស ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងឈ្មោះ ម៉ិច ថុន ហៅ ចេក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករលើកឥដ្ឋ.ក្បឿង ​ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជនសងស័យទាំងពីរ នាក់ត្រូវជាប់ចោទ ​ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួស)​ ។ រីឯជនរង​គ្រោះ ​ឈ្មោះ វ៉ែន សារ៉ាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (របួសលើចិញ្ចើមឆ្វេង១កន្លែង) ។ដោយឡែកសមត្ថកិច្ចចាប់យកវត្ថុតាងមានកាំបិតកាំបិតបុ័ងតោដងឈើចំនួន១ដើម ។
​ប្រភពដដែលបានឲ្យដឹងទៀតថា រឿងហេតុដែលបង្កឲ្យមានអំពើហិង្សាដេញកាប់គ្នា បណ្តាលឲ្យរងរបួសធ្ងន់នេះ គឺដោយសារកន្លងមកភាគីទាំងពីរមានទំនាស់គ្នា​យ៉ាងស្រួច​ស្រាល់រហូតមានគំនុំសងសឹកគ្នាបែបនេះតែម្តង ។
បច្ចុប្បន្នជន​សង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែ​លើឃាត់ខ្លួនបញ្ជូនទៅ​អធិការដ្ឋាននគរបាលខន្ឌមានជ័យ ដើម្បី​កសាងសំណុំ​រឿងបញ្ជូនទៅតុលាការអនុវត្តតាំនិតិវិធី ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print