ស្រ្តីដែលគេសម្លាប់ច្រកការ៉ុងយកទម្លាក់ចោលនៅស្រុកកំពង់ត្រឡាចស្គាល់អត្តសញ្ញាណហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រហូតមកដល់រសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០១៧ នេះ ស្ត្រីម្នាក់ដែលត្រូវគេសម្លាប់ច្រកក្នុងការ៉ុងយកមកបោះចោល ក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដែលមានប្តីនាងជាមន្ត្រីនគរបាលម្នាក់នៅ ភ្នំពេញ និងបានលែងលះជាមួយនាងតែមិនទាន់ដាច់ស្រេច។
ដោយឡែកនៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ប្តីរបស់នាង និងក្រុមគ្រួសារបានមកសុំគាស់សពដែលបញ្ចុះទុកក្នុងវត្តចាស់ក្បែរកន្លែងកើតហេតុ បូជាយកធាតុទៅធ្វើបុណ្យទៀនតាមប្រពៃណីនៅក្នុងលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញវិញហើយ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ សពស្ត្រីរងគ្រោះមានឈ្មោះ ទិត លីនដា អាយុ៤២ឆ្នាំ មានកូន៣នាក់ កូនបងអាយុ១៧ឆ្នាំ កូនពៅអាយុ៧ឆ្នាំ រស់នៅភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន ក្រុងភ្នំពេញ ប្តីរបស់នាងជាមន្ត្រីនគរបាលអង្គរក្សនៅក្នុងក្រុងភ្នំពេញ ។
តែប្តីប្រពន្ធក្នុងគ្រួសារនេះបានលែងលះគ្នាតែមិនទាន់ដាច់ស្រេច ហើយនាងបានចេញពីផ្ទះមកធ្វើជាកម្មការនីនៅក្នុងរោងចក្រជាមួយក្មួយ និងជួលផ្ទះគេស្នាក់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ហើយតាំងពីនាងបែកពីប្តីមកនាងមិនដែលទូរសព្ទ័ទៅប្តីឡើយ មានការអីទូរសព្ទ័ប្រាប់តែកូនប៉ុណ្ណោះ។
មុនថ្ងៃបាត់ខ្លួនគឺព្រឹកថ្ងៃទី០២ ខែកញ្ញា ស្ត្រីរងគ្រោះបានខ្ចីម៉ូតូម៉ាកគុបរបស់ក្មួយមកជិះ និងខ្ចីប្រាក់អ្នកជិតខាង២ម៉ឺនរៀល ថាមកទិញសាច់គោនៅស្រុកកំពង់ត្រឡាច ហើយក៏បានបាត់ខ្លួនរហូតមក ។ ដោយឡែកនៅព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ ប្តីស្រ្តីរងគ្រោះ និងក្រុមគ្រួសារ មានការសង្ស័យក៏បានកាន់រូបថតនាងមកបង្ហាញសមត្ថកិច្ច ពេលដឹងភិនភាគស្ត្រីរងគ្រោះច្បាស់ហើយ ក៏បានសុំគាស់យកសពដែលសមត្ថកិច្ចបានបញ្ចុះទុកនៅក្នុងវត្តចាស់ជិតចំណុចកើតហេតុ បូជាយកធាតុទៅធ្វើបុណ្យនៅក្នុងលំនៅដ្ឋានវិញហើយ ។
ករណីនេះគេកំពុងដាក់ការសង្ស័យថា ជនរងគ្រោះអាចត្រូវគេសម្លាប់ប្លន់យកម៉ូតូគុប ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីបំបែកសំណុំរឿងឃាតកម្មនេះ ។
គួរបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី០៣ ខែកញ្ញា មានប្រជាពលរដ្ឋប្រទះឃើញការ៉ុងច្រកសពស្តី្ររងគ្រោះត្រូវបានគេទុកចោលនៅមាត់ប្រឡាយទឹកមួយកន្លែងនៅក្នុងភូមិព្រៃពីស ដោយនឹកស្មានថាជាការ៉ុងស្មៅទុកចោលមិនចាប់អារម្មណ៍នោះឡើយ។ រហូតដល់ម៉ោង៣និង៣០នាទីល្ងាចពេលត្រឡប់មកវិញ លោកយាយបានយកកណ្តៀវកាត់កន្ទុយការ៉ុងបន្តិចមើលក៏ប្រទះឃើញជើងមនុស្សទើបមានការភ្ញាក់ផ្អើលឡើងដឹងដល់សមត្ថកិច្ច ហើយបន្ទាប់ពីសមត្ថកិច្ចចាក់ការ៉ុងមើ ល ទើបដឹងថាជាសពស្រ្តីរងគ្រោះ ដោយលើមុខ និងលើខ្លួនត្រូវគេកាប់ជាច្រើនកាប់បិត ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print