ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលនៃស្នងការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដឹកនាំកម្លាំងជំនាញគ្រឿងញៀន ចុះបង្រ្កាបករណីប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការឃាត់ខ្លួនជនប្រុសស្រីចំនួន ១៤នាក់ ក្នុងនោះមានមុខសញ្ញាចំនួន ២នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ ក្រៅពីនោះជាប់ពាក់ព័ន្ធការប្រើប្រាស។
លោកក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បន្តថា ជនសង្ស័យទាំង ២នាក់ជាមុខសញ្ញាជួញដូរទី១ ឈ្មោះ ខួយ វីរះ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ និងទី២ ឈ្មោះ ញ៉ែម ប៊ុនសាក់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំកាចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលបន្តទៀតថា វត្ថុតាង និងសម្ភារត្រូវដកហូតជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធីរួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៧កញ្ចប់តូច និងចំនួន ១កញ្ចប់ធំ និងម៉ូតូចំនួន ១គ្រឿងផងដេរ ករណីនេះទាំងជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរាបចំសំណំឯកសារបញ្ជូនទៅការិយាល័យជំនាញ អនុវត្តតាមនីតិវិធី៕