ម៉ូតូកង់បីដឹកទឹកកបើកបុករថយន្តដឹកអ្នកដំណើរ របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ត្រូវរថយន្តនិងម៉ូតូកង់បានបុកគ្នា ពេញមួយទំហឹង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
​សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២X-៤៦៥១ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមដល់ចំណុចកើតហេតុ ក៍គេឃើញមានម៉ូតូកង់បី១គ្រឿង ជាម៉ូតូដឹកទឹកក ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បានបើកយ៉ាងលឿន បើកជែងឡានជាច្រើនគ្រឿង ក៍បានជ្រុលទៅបុករថយន្តដឹកអ្នកដំណើរតែម្តង បណ្តាលអោយបុរស២នាក់ ដែលជាអ្នកបើកបរម៉ូតូ និង អ្នកជិះម៉ូតូរងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតែម្តង ។ ក្រោយពេលកើតហេតុ មធ្យោបាយបង្ករត្រូវបានគេយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី។ រហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសារគ្រូពេទ្យកំពុងសង្រ្គោះបន្ទាន់ ៕

ដោយ៖ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print