លោកអធិការស្រុកមេមត់ប្រកាសរកសាច់ញាតិ ជនរងគ្រោះជិះម៉ូតូដួលរងរបួសធ្ងន់ដោយសារស្រវឹង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ល្ងាចថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៥ និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃុំកំពាន់ បានចុះអន្តរាគមន៍ជួយសង្គ្រោះបុរសម្នាក់ជិះម៉ូតូធ្លាក់ប្រឡាយបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

សេចក្ដីរាយការណ៍បានអោយដឹងថា បុរសខាងលើត្រូវបានប្រទះឃើញនៅចំណុចចំការកៅស៊ូ ប៉េង សេង ស្ថិតក្នុងភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈកម្លាំងចុះទៅដល់នៅតែមិនទាន់ដឹងខ្លួន និងបានសួរនាំប្រជាពលរដ្ឋទាំងអស់នោះគាត់ថាមិនស្គាល់ ក៏សំរេចចិត្តបញ្ជូនទៅ មណ្ឌលសុខភាពកំពាន់ ។ ចំណែកឯម៉ូតូ និងសំភារផ្សេងៗត្រូវបានកម្លាំងយើងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ហើយកំពុងព្យាយាមស្វែងរកសាច់ញាត្តិមកទទួលយកទៅវិញ ។

តាមព័ត៌មានដែលទទួលបានពីពលរដ្ឋដែលឃើញបុរសនោះបើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ និងគ្រប់គ្រងខ្លួនឯងមិនបាន ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print