ចិន​អាចនឹងការពារកូរ៉េខាងជើង ប្រសិនបើអាមេរិកវាយប្រហារនោះ

ចែករំលែក៖

ចិននិងកូរ៉េខាងជើង ជាសម្ព័ន្ធ រាបសិបឆ្នាំមកហើយ ចិនតែងតែគាំទ្រ កូរ៉េខាងជើង ជួយដល់ប្រទេសនេះទាំង បើកជំហរ និងលួចលាក់​។
កន្លងមកក្រុមអ្នកក្រុមអ្នកឯកទេសវិភាគ​បាន បញ្ជាក់ថា៖ ​ចិនចាត់ទុកកូរ៉េខាងជើង គឺជាកម្លាំងទាហានជួរមុខ ក្នុងការប្រឆាំងអាមេរិក ។ ​ដូច្នេះ ចិននឹងធ្វើគ្រប់យ៉ាង​ដើម្បី​ជួយការពារ​ប្រទេសនេះ រួចផុតពីការវាយប្រហាររបស់អាមេរិក។ ចិនបានបញ្ជូន​កម្លាំងទាហាននិងអាវុធជាច្រើន មកកាន់ព្រំដែនជាប់កូរ៉េខាងជើងដែលរដ្ឋាភិបាលចិនបានអះអាងថា៖ ​ដើម្បីទប់ស្កាត់ពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួនទៅកាន់ប្រទេសចិន​។ កម្លាំងទាហានទាំងនោះ អាចជួយពីក្រោយ ដល់កូរ៉េខាងជើង​ទប់ទល់និងអាមេរិកផងដែរ។​
រដ្ឋាភិបាលចិនមិនទុកឲ្យបាត់បង់កូរ៉េខាងជើង នោះឡើយ​ បើមិនដូច្នោះទេ អាមេរិកនិងបញ្ជូនទាហាន ចូលមកដល់ព្រំដែនចិន បង្ករផលលំបាកដល់ចិន ក្នុងការពង្រីកឥទ្ធិពលយោធា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ​នាពេលនេះ គឺ​កងកម្លាំងយោធាចិន នាពេលថ្មីៗនេះ បានធ្វើសមយុទ្ធ មួយ នៅក្បែរឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំង នឹងការវាយប្រហារនៅតាមដែនសមុទ្រ​។
គេហទំព័រផ្លូវការយោធាចិន និយាយថា៖ កងវរសេនាតូចការពារប្រឆាំងយន្តហោះ បានធ្វើសមយុទ្ធ នៅព្រឹកថ្ងៃអង្គារ ជិតសមុទ្របាហៃ ដែលជាទីខ័ណ្ឌចែកគ្នា រវាងទឹកដីប្រទេសចិន និងឧបទ្វីបកូរ៉េ ហើយកងទ័ពចិនបានធ្វើដំណើរពីទីតាំង នៅប្រទេសចិនកណ្ដាល ទៅកន្លែងនោះ មុនពេលចាប់ផ្តើមធ្វើសមយុទ្ធ ដើម្បីការពារការវាយប្រហារ ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលធ្វើហាក់ដូចជាសង្គ្រាមនៅសមរភូមិពិតៗ។
សូមជម្រាបផងដែរថា៖ ប្រទេសចិន មានការសង្ស័យយ៉ាងខ្លាំង ចំពោះការកពូនកម្លាំងយោធា គាំទ្រដោយអាមេរិក នៅក្នុងតំបន់ និងបានបង្ហាញនូវការខឹងសម្បាម្តងហើយម្តងទៀត ចំពោះការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីអាមេរិក នៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print