ភ្នំពេញ៖ បុរសអាយុជាង៣៥ឆ្នាំម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួនដោយមិនទាន់ដឹងពីមូលហេតុ ប៉ុន្តែគេដាក់ភាពសង្ស័យថា អាចបណ្តាលមកពីករណីខ្យល់គ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជួលភូមិ១០ ក្រុម៦៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ បុរសរងគ្រោះ ឈ្មោះ មាស សុវណ្ណារ៉ា ស្រុកកំណើតខេត្តបន្ទាយមានជ័យជាអ្នកបកប្រែភាសាចិន ។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះដាក់បញ្ចូលសឺរ៉ូម នៅវេលាយប់ ថ្ងៃទី១៣ ខែតុលា លុះនៅវេលាម៉ោង១០យប់ថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីម្ចាស់ផ្ទះមានការសង្ស័យហើយទៅគោះទ្វារបន្ទប់ជនរងគ្រោះ លុះបើកទ្វារចូលទៅក្នុងបន្ទប់ ក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ៕
ដោយ៖ ស រស្មី