ផឹកស៊ីក្លែមពាក្យសម្តីនិយាយឌឺដងដាក់គ្នាផ្ទុះអំពើហិង្សារបួសធ្ងន់ស្រាល៣នាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកមេឃុំតាសួសនិងចៅហើយនិងប្អូនថ្លៃត្រូវជនពាលវាយឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែកក្បាលនិងបាក់ថ្គាមត្រូវក្រុមគ្រួសារបញ្ជូនទៅប្រទេសវៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥វេលាម៉ោង៧និង៣០នាទីយប់នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ។

IMG-20151014-WA0002 (1)

បើតាមមន្រ្តីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំតាសួសបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះហែមវ៉ែន ភេទប្រុស អាយុ៦៨ឆ្នាំជាមេឃុំតាសួស ទី២ឈ្មោះរស់ចាន់ដនភេទប្រុស អាយុ២៧ឆ្នាំមុខរបរធ្វើស្រែ(ចៅមេឃុំ) ទី៣ឈ្មោះលៅ វីរៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ(ប្អូនថ្លៃមេឃុំ)អ្នកទាំងបីនាក់រស់នៅក្នុងភូមិកើតហេតុខាងលើ ។

រីឯជនពាលបង្កហេតុទី១ឈ្មោះឥនម៉េន ភេទប្រុស អាយុ២២ឆ្នាំមុខរបរធ្វើស្រែមានទីលំនៅភូមិបឹងអណ្តែង ឃុំតាសួស និងទី២ឈ្មោះឥនម៉ុន ភេទប្រុស អាយុ២៥ឆ្នាំមុខរបរធ្វើស្រែមានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ(២នាក់នេះជាបងប្អូនបង្កើត) ។

ប្រភពដ៏ដែលបន្តទៀតថាមុនពេលកើតហេតុគេឃើញឈ្មោះរស់ ចាន់ដនទៅផឹកស៊ីនៅផ្ទះម្តាយមីងឈ្មោះរស់សារ៉ាន់ នៅភូមិជាមួយគ្នាហើយពេលនោះក៏មានជនបង្ក២នាក់បងប្អូន(ឥនម៉េន,ឥនម៉ុន)ក៏ផឹកស៊ីជាមួយគ្នាដែរតាំងពីរសៀលរហូតដល់ម៉ោង៧និង១០នាទីយប់ស្រវឹងជោករៀងៗខ្លួនក៏មានក្លែមពាក្យសម្តីនិយាយឌឺដងដាក់គ្នារហូតផ្ទុះអំពើហិង្សាឈ្មោះឥនម៉េនបានទាញប្រនង់ឬស្សីវាយសំពងក្បាលឈ្មោះរស់ចាន់ដន ពីក្រោយដួលផ្កាប់មុខទៅលើដីរួចជនបង្កឈ្មោះឥនម៉េនឡើងជិះម៉ូតូទៅផ្ទះឪពុកក្មេកឈ្មោះគមនៅភូមិបឹងអណ្តែងក្បែគ្នាបាត់ទៅ ។

ក្រោយមកជនរងគ្រោះឈ្មោះរស់ចាន់ដនក៏ទូរសព្ទ័ទៅម្តាយប្រាប់ថាឈ្មោះឥនម៉េនវាយខ្លួនស្រ្តីជាម្តាយក៏បានទូរសព្ទ័ទៅឪពុកដែលជាមេឃុំតាសួសឲ្យទៅមើលចៅត្រូវឈ្មោះឥនម៉េនវាយឲ្យរបួសក្បាលធ្ងន់ធ្ងរ ។

ប្រភពដ៏ដែលបន្តទៀតថាគ្រាន់តែឮថាគេវាយចៅលោកមេឃុំបានទូរសព្ទ័ហៅមន្រ្តីនគរបាលប៉ុស្តរដ្ឋបាលឃុំតាសួសឲ្យមកជួយអន្តរាគមន៍តែនគរបាលមិននៅប៉ុស្ត៍ក៏ហៅប្អូនថ្លៃឈ្មោះលៅវីរៈ ឲ្យទៅជាមួយពេលទៅដល់ផ្ទះឈ្មោះគមក៏ឃើញជនបង្កឈ្មោះឥនម៉េននៅទីនោះក៏ចូលទៅសួរហេតុផលរួចក៏ចាប់ឈ្មោះឥនម៉េនចងស្លាបសេកបម្រុងយកទៅប៉ុស្តិ៍រដ្ឋបាលស្របពេលនោះឈ្មោះឥនម៉ុនជាបងប្រុសឃើញគេចាប់ប្អូនចង
ក៏មកឲ្យមេឃុំស្រាយចំណងដោះលែងប្អូនខ្លួនវិញក៏ប៉ុន្តែលោកមេឃុំបញ្ជាមិនឲ្យលែងជនបង្កបានទាញយកប្រនង់ឬស្សីប៉ុនកដៃវាយទៅលើលោកមេឃុំចំពីលើក្បាលមួយប្រនង់បែកក្បាលផុងលលាដ៏និងថែម១ប្រនង់ទៀតចំថ្គាមបាក់ឆ្អឹងថ្គាមសន្លប់ឈឹងរួចវាយឈ្មោះលៅវីរៈចំក្បាលពីលើមួយប្រនង់និងចំស្មាមួយប្រនង់របួសធ្ងន់ បន្ទាប់មកក៏ស្រាយចំណងឲ្យប្អូនរួចឡើងជិះម៉ូតូគេចខ្លួនទៅផ្ទះបាត់ស្រមោល រីឯឈ្មោះឥនម៉េនមិនរត់ទៅណាទេព្រោះមានប្រពន្ធកូននៅផ្ទះ ។

ក្រោយកើតហេតុសមត្ថកិច្ចមកដល់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រីឯជនរងគ្រោះទាំង៣នាក់តាចៅនិងប្អូនថ្លៃ ត្រូវក្រុមគ្រួសារហៅរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យដើម្បីសង្រ្គោះ ។ ចំពោះជនបង្កឈ្មោះឥនម៉េនសមត្ថកិច្ចបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

...

ដោយ៖ ឃឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print