បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​សង្ស័យ​ខ្យល់គ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​អាយុ​ជាង​៣៥​ឆ្នាំ​ម្នាក់​ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ ប៉ុន្តែ​គេ​ដាក់​ភាព​សង្ស័យ​ថា​ អាច​បណ្តាល​មក​ពី​ករណី​ខ្យល់គ​ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅផ្ទះ​ជួល​ភូមិ​១០​ ក្រុម​៦៤​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​ ​បុរស​រង​គ្រោះ​ ឈ្មោះ​ មាស​ សុ​វ​ណ្ណា​រ៉ា​ ស្រុក​កំណើត​ខេត្តបន្ទាយមានជ័យ​ជា​អ្នកបកប្រែ​ភាសា​ចិន​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​រង​គ្រោះ​ដាក់​បញ្ចូល​សឺ​រ៉ូ​ម​ នៅ​វេលា​យប់​ ថ្ងៃ​ទី​១៣​ ខែតុលា​ លុះ​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល​ ទើប​មានការ​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ហើយ​ទៅ​គោះ​ទ្វារ​បន្ទប់​ជន​រង​គ្រោះ​ លុះ​បើកទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ ក៏​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​ ៕​

IMG_3081

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print