អាជ្ញាធរខណ្ឌដូនពេញ មូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ “ហៅវត្តចិនដំដែកខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភិរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ នៃសាលាខណ្ឌដូនពេញ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ “ហៅវត្តចិនដំដែកខាងត្បូង ” ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដេីម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកទៅហេីយនោះ ។

ក្នុងនោះលោក អភិបាលខណ្ឌ បានចូលបច្ច័យ សម្រាប់ចាត់ចែងក្នុងពិធីបុណ្យចំនួន៣០០ដុល្លា ជូនព្រះសង្ឃចំនួន១៣អង្គ គ្រួសូត្រ២អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ១០០,០០០រៀល ភិក្ខុធម្មតាចំនួន១១អង្គ ប្រគេនបច្ច័យក្នុងមួយអង្គ ចំនួន៤០,០០០រៀល និង ជូនលោកតាអាចារ្យ រៀបចំកម្មវិធីថវិកាចំនួន៦០,០០០រៀល សរុបចំនួន៧០០,០០០រៀល និង ៣០០ដុល្លា និង បច្ច័យរបស់មន្ត្រីរាជការសាលាខណ្ឌដូនពេញចំនួន ៧២០,០០០រៀល ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print