ដោះលែង​ម្នាក់​បាត់​ហើយ​ ករណី​គ្រឿងញៀន​ជាង​៨គីឡូក្រាម​​

ចែករំលែក៖

ភ្នំពេញ​៖ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​ រីឯ​ជនសង្ស័យ​៣នាក់​ទៀត​ ត្រូវ​បញ្ជូន​មក​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ករណី​ជួញដូរ​គ្រឿងញៀន​ជាង​៨គីឡូក្រាម​។

លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យ “ក៩ “​ធ្លាប់​ថ្លែង​ថា​ ប្រតិបត្តិការបង្ក្រាបករណី​ជួញដូរ​នូវ​សារធាតុ​ញៀនដោយខុសច្បាប់នេះ​ ធ្វើឡើងកាលពី​ ថ្ងៃទី០៩​ ខែកញ្ញា នៅចំណុចផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៤នាក់។

នាយការិយាល័យរូបនេះបញ្ជាក់ថា ជនសង្ស័យ ទី១​ ឈ្មោះ ហៀក ដារ៉ា អាយុ៥៣ឆ្នាំ អ្នករៀបចំនៅភ្នំពេញ ការទំនាក់ទំនងលក់គ្រឿងញៀន​ ទី២​ ឈ្មោះ សូគី ថនថៃ អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទីលំនៅបណ្ដោះអាសន្ន ផ្ទះជួល លូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកកាន់គ្រឿងញៀនមក​ឱ្យ​ ទី៣​ ឈ្មោះ ស៊ុម ម៉ៃ អាយុ២៧ឆ្នាំ អ្នកកាន់គ្រឿងញៀនមក​ឱ្យ​ និងទី៤​ ឈ្មោះ សែន ឫទ្ធី អាយុ៣៩ឆ្នាំ។​

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ប៉ុន្តែ​ក្រោយមកឈ្មោះ សែន ឫទ្ធីត្រូវសមត្ថកិច្ចដោះលែងវិញ។

លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ បន្ថែមថា ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់នេះ កម្លាំងជំនាញបន្តទៅឆែកផ្ទះរបស់ឈ្មោះ ហៀក ដារ៉ា នៅផ្ទះលេខ៣០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផល រកឃើញសារធាតុញៀនចំនួន២កញ្ចប់តូចទម្ងន់ ប្រហែល២០០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនមួយ​និងហៅប្រពន្ធ ឈ្មោះ ស៊ឹម សេងឡៃ អាយុ៤២ឆ្នាំ ដើម្បីសាកសួរបន្តរួចដោះលែងវិញ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print