ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុនលើកទី១៤នេះ ផ្តួចផ្តើមគំនិតខ្សែក្រវាត់១ផ្លូវ១ ចេញពីចិន តែប្រសិទ្ធិផលបានទៅដល់ពិភពលោក

ចែករំលែក៖

ប្រទេសចិន ៖ ទីក្រុង​ណាននីងៈកាលពីព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៧ ពិព័រណ៍ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុនលើកទី១៤ បានបើកសម្ពោធជាផ្លូវការ​ហើយ នៅមជ្ឈមណ្ឌលពិព័រណ៍​និង​សន្និបាតអន្តរជាតិណាននីង ខេត្តគ័រងស៊ី សាធារណរដ្ឋប្រជាមានិតចិន​ក្រោមប្រធាន​បទ​«ការ​រួបរួមគ្នាស្ថាបនាផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ លើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច​តំបន់​តាមរយៈទេសចរណ៍»។

​នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាននេះ មានការថ្លែងសុន្ទរកថាពីឥស្សរជន​ជាន់ខ្ពស់​និងថ្នាក់ដឹកនាំសំខាន់ៗដូចជា លោក ចាង កៅលីឧបនាយករដ្ឋមន្ត្រីចិន, ព្រះចៅស៊ុលតង់នៃ​ប្រទេសព្រុយណេ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា,លោក ចុង ហ័រប៊ិញ ឧប​នាយករដ្ឋមន្ត្រីវៀតណាមលោក សុនសៃ ឧបនាយករដ្ឋមន្ត្រីឡាវព្រមទាំងថ្នាក់ដឹកនាំ​ជាន់​ខ្ព​ស់​ខេត្តគ័រងស៊ី។

​លោក ចាង កៅលី (Zhang Gaoli)ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បាន​ថ្លែងថាការលើកយកប្រធានបទ«ការរួបរួមគ្នាស្ថាបនាផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ លើ​ក​​កម្ពស់សមាហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈទេសចរណ៍»គឺ​ដើម្បីពិភាក្សានិងផ្លាស់ប្តូរ​ផ្លា​ស់ប្តូរកិច្ចសហប្រតិបត្តិការដើម្បីភាពរីកចម្រើនទៅអនាគតរបស់មនុស្សជាតិនិងពន្លឿនការស្ថាបនាសហគមន៍ចិនអាស៊ាន ព្រមទាំងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

​សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សកុម្មុយនីស្តចិនរូបនេះ បានបន្តថានៅ​ឆ្នាំ​​២​០១៣ ប្រធានរដ្ឋចិន លោក ស៊ី ជិនភីង បានលើកគំនិតផ្តួចផ្តើមឈ្មោះ«រួមគ្នាកសាងខ្សែ​ក្រវាត់​សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។នៅខែឧសភា ឆ្នាំ២០១៧ ចិនបាន​រៀបចំ​ដោយជោគជ័យនូវវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់១ ផ្លូវ១ ដែលមានថ្នាក់ដឹកនាំ២៩ប្រទេស និងតំណាង១៦០០រូបមកពីប្រទេសជាង១៤០ និងអង្គ​ការ​ជាង​៨០ បានអញ្ជើញចូលរួមវេទិកាកំពូល។ការចូលរួម និងការគាំទ្រនេះ​ជាសញ្ញា​បង្ហា​ញ​ថា​គំនិតផ្តួចផ្តើមផ្លូវ១ខ្សែក្រវាត់១បានចាប់ផ្តើមធ្វើការប្រតិបត្តិជាក់ស្តែងនិងឆានចូល​ដំណាក់​កា​ល​​ចាប់ផ្តើមពីគម្រោង ផែនការរហូតដល់ការអនុវត្ត។រហូតមកដល់ពេលនេះប្រទេស​ជាង​១០​០​​និងអង្គការអន្តរជាតិជាច្រើនបានបានចូលរួមគាំទ្រគំនិងផ្តួច​ផ្តើមនេះហើយប្រទេសជាង​៧០​បាន​ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយចិន។​គម្រោងធំៗនិងសំខាន់ៗជាច្រើន​បានត្រូវអនុវត្តជាក់ស្តែងបង្កើតបានជាប្រសិទ្ធភាពសេដ្ឋកិច្ចដ៍ធំសម្បើម
​លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា«ការផ្តួចផ្តើមគំនិតផ្លូវ១ខ្សែក្រវាត់១ចេញពីចិន តែប្រសិទ្ធិផលអំណោយផលដល់ពិភពលោកទាំងមូល»។

​លោកបានបន្ថែមថា​ប៉ុន្មានឆ្នាំចុងក្រោយនេះកិច្ចសហការរវាងចិន អាស៊ាន បានដើរ​តួនាទី​សំខាន់ប្រកបដោយសន្តិភាព បើកទូលាយប្រកបដោយបរិយាប័ន្ន រៀនសូត្រពីគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

​ចំណែកលោក ហុង ជិញហ័រ លេខាបក្សកុម្មុយនីស្តចិនប្រចាំខេត្តគ័រងស៊ី បានលើក​ឡើង​​ថាទំនាក់ទំនងចិនអាស៊ានក្លាយជាទំនាក់ទំនង​យ៉ាងសំខាន់ប្រកបដោយកម្លាំងរស់​រវើក​និងមាន​ខ្លឹមសារសម្រាប់ទំនាក់ទំនងភាពជាដៃគូសន្ទនាហើយពិព័រណ៍ចិន-អាស៊ាននេះ នឹង​ដើរ​តួនាទីប្រកបដោយឧត្តមភាពតភ្ជាប់ខ្សែក្រវាត់មួយ ផ្លូវមួយនិងទស្សនា​ទាន​សហគមន៍​អា​ស៊ានរួមវិភាគទានកាន់តែធំលើកិច្ចសហការគោលនយោបាយ ហេដ្ឋារចនាសម័្ពន្ធ និង​ពាណិជ្ជ​កម្ម ។

​ជាមួយគ្នានោះដែរ លោកហ៊្វូ ជឺយី អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានមាន​ប្រសាស​ន៍​ថា ពិព័រណ៍ចិន-អាស៊ាននិងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគទុន ១៣លើកកន្លងមកបាន​ទទួលជោគជ័យដ៍ធំ ហើយពិព័រណ៍លើកទី១៤និងជា​បន្តបន្ទាប់ទៀតនៅ​តែជាវេទិកា​ជំរុញ​សេ​ដ្ឋ​​​កិច្ចចិន អាស៊ាន និងក្នុងតំបន់ដ៏សំខាន់ និងបង្កើតឱកាសវិនិយោគទុនកាន់តែច្រើន។

ណាននីង: ពិព័រណ៍ ចិន-អាស៊ាន(CAEXPO) និងជំនួបកំពូលពាណិជ្ជកម្មនិងវិនិយោគ​ទុ​ន​ (CABIS) លើកទី១៤ នឹងបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៧ នៅ​មជ្ឈ​មណ្ឌលពិព័រណ៍និងសន្និបាតអន្តរជាតិណាននីង ខេត្តគ័រងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
​នៅក្នុងសន្និសីទសារពត៌មាននាព្រឹកថ្ងៃទី១១ ខែកញ្ញា ២០១៧នាសណ្ឋាគារយ៉ុងចូវ ទីក្រុង​ណាននីង លោក កាវ ហ្វឹង(Gao Feng)អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមាន​ប្រសា​សន៍​​ឱ្យដឹងថាពិព័រណ៍ ចិន-អាស៊ានលើកទី១៤នេះ បានប្រារព្ធធ្វើឡើងស្របពេលខួប៥០ឆ្នាំ​នៃឆ្នាំកិច្ច​សហ​ប្រតិ​បត្តិ​ការ​វិស័យទេសចរណ៍ចិន-អាស៊ាន ក្នុងគោលបំណងជំរុញ​ពាណិជ្ជកម្ម​ឲ្យ​​ខ្លាំងថែមទៀត រវាងអាស៊ាននិងចិន ព្រមទាំងការទាក់ទាញវិនិយោគិន និងទេសសចរណ៍​ចិន​មក​កាន់តំបន់អាស៊ាន។
​ពិព័រណ៍នេះធ្វើឡើងប្រធានបទ«ការស្ថាបនាផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ លើកម្ពស់​សមា​ហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈទេសចរណ៍»។
​អ្នកនាំពាក្យរូបនេះ បានបន្តឱ្យដឹងថាពិព័រណ៍ចិន-អាស៊ាននិងជំនួបកំពូល​ពាណិជ្ជកម្ម​និងវិនិយោគទុន នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដែលរួមមានកិច្ចពិភាក្សាជាន់ខ្ពស់, ការតាំងពិ​ព៍រណ៍​និងវេទិកាមួយចំនួនដែលមានគោលបំណងជំរុញ​ឱកាសថ្មីៗសម្រាប់បណ្តា​ប្រទេស​អាស៊ាន និងចិន ដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងខ្លា។
​កិច្ចប្រជុំ នឹងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់និងថ្នាក់ដឹកនាំសំខាន់ៗដូចជា ឧបនាយករដ្ឋមន្ត្រីចិន លោក ចាង កៅលី, ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា,លោក ចុង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម,លោក សុនសៃ ឧបនាយករដ្ឋមន្ត្រីឡាវ លោក អាក់សា ម៉ាមីន ឧបនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន។

​ទាក់ទងនឹងការរៀបចំពិព័រណ៍នេះដែរ លោកលោក កាវ ហ្វឹង(Gao Feng) អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា កន្លែងពិព័រណ៍មានជាង១២ម៉ឺនម៉ែត្រការ៉េ និងស្តង់ចំនួន​៦៦​០០ ដែលក្នុងនោះស្តង់របស់ប្រទេសអាស៊ាននិង​ប្រទេសផ្សេងទៀតមានចំនួន១៧០៥។​ចំណែក​សហគ្រាសមកតាំងពិព័រណ៍មានចំនួន២៧០៩។

លោកបានរម្លឹកផងដែរថាពិព័រណ៍ចិនអាស៊ាន(CAEXPO)គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិឯកភាពរួមគ្នាដោយមេដឹកនាំចិននិងអាស៊ាន។ប្រទេសចិនបានស្នើ បង្កើ​ត​​ពិព័រណ៍ចិនអាស៊ានឡើងនៅក្នុងជំនួបកំពូលអាស៊ានចិនលើកទី៧ ដែលព្រឹត្តិ​ការណ៍​នេះធ្វើ​ជា​រៀងរាល់ឆ្នាំនៅទីក្រុងណាននីង ខេត្តគ័រងស៊ី ប្រទេសចិនចាប់ពីឆ្នាំ២០០៤មក។ពិព័រណ៍​១៣​លើក​កន្លងមកនេះ បានទទួលជោគជ័យគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ នៅណាននីង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង​អញ្ជើញជួប​ជាមួយ​លោក ចាង កាវលី ឧបនាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងទទួលការចូល​ជួប​សំដែងការគួរសមដោយឡែកពីគ្នា ដោយលោក ចិន វូ អភិបាលខេត្តខ្វាងស៊ី និងលោក សុង ថាវ រដ្ឋមន្ដ្រីទំនាក់ទំនងអន្ដរជាតិ មជ្ឈឹមបក្សកុម្មុយនីស្ដចិន។ជាមួយគ្នានេះសម្ដេច​តេជោក៏​នឹ​ង​​​ជួបសំណេះសំណាលជាមួយនិស្សិតកម្ម ដែលកំពុងសិក្សានៅទីក្រុងណាននីង​ព្រមទាំង​ផ្ដល់​​បទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានចិនផងដែរ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print