ពុទ្ធោអើយ..បើកឡានបុកម្តាយខ្លួនឯងស្លាប់..មិនគួរកើតសោះទើបតែទិញឡានបានមួយថ្ងៃ បើកឡានចូលផ្ទះ ច្រលំជាន់ហ្គ្រា ស្មានតែហ្វ្រាំង បណ្តាលឲ្យឡានស្ទុះទៅបុកម្តាយស្លាប់ យ៉ាងអណោចអធម៌

ចែករំលែក៖

ខេត្តពោធិសាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលធ្វើឲ្យខ្លួនមានវិប្បដិសារី ចំពោះគ្រោះថ្នាក់នេះ តែគ្មានអ្នកណាម្នាក់ចង់ឲ្យវាកើតឡើងនោះទេ តែធ្វើមិចវាជារឿងអចេតនា គ្រោះថ្នាក់មើលមិនឃើញ ខណះទើបទិញឡានបាន ១ថ្ងៃ បើកឡានចូលផ្ទះ ហើយម្តាយមកបើកទ្វារអោយ ក៏ច្រលំជាន់ហ្គ្រាថែមបុកម្តាយខ្លួនឯងស្លាប់យ៉ាងអណោចអធម៌នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ។ ករណីនេះកើតឡើង នៅសង្កាត់បន្ទាយដី ក្រុង- ខេត្តពោធិ៍សាត់។
ព័ត៍មានដ៏សែនរន្ធត់នេះគ្រាន់តែជាព័ត៌មានបឋម ដោយយោងតាមគណនីហ្វេសប៊ុក ឈ្មោះVily Long ដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុន សូមរង់ចាំព័ត៌មានលំអិតបន្តទៀតដើម្បីបានដឹងច្បាស់ពីរបាយការណ៍សមត្ថកិច្ច៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print