លោកឃួង ស្រេង ដឹកនាំមន្រ្តីរាជការ ចូលរួមកាន់​បិណ្ឌ​វេនទី៨នៅវត្តគ្រួស តាមទំនៀមទម្លាប់ប្រពៃណី

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្ត មកចូលរួមកាន់​បិណ្ឌ​វេន​ទី៨ នៅ​គ្រួស ក្នុង​ខណ្ឌព្រែកព្នៅ តាមប្រពៃណីទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបាននាំយកបច្ច័យ ចំនួន១លាន៥សែនរៀល សម្រាប់ ចូលរួមចាត់ចែងធ្វើម្ហូបអាហារ ចង្ហាន់ ប្រគេនព្រះសង្ឃ ក្នុងឱកាសកាន់បិណ្ឌ និងបច្ច័យ សម្រាប់កសាងបង្ហើយ សាលាឆន្ទ ១ខ្នងតំលៃ៧០ម៉ឺន ដុល្លារ កាលពីរសៀលថ្ងៃទី ១២ កញ្ញា ឆ្នាំ២០១៧ ។
នៅក្នុង​ឱកាស​នោះ​ ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ បាននាំ​យកនូវបច្ច័យ និងទេយ្យទានមួយចំនួនប្រគេន​ដល់​ព្រះ​សង្ឃ​ ដើម្បីបញ្ជូនកុសលផលបុណ្យ ជូនទៅដល់​បុព្វការីជនដែល បានចែកឋានទៅកាន់បរលោក ខាងមុខឲ្យមកទទួល កុសល ផលបុណ្យនេះ រៀងៗខ្លួន ។

តាមទម្លាប់ជាង ៣០ឆ្នាំកន្លងមក លោក ឃួង ស្រេង និងមន្ដ្រីរាជការតែងតែ ធ្វើបុណ្យបញ្ជូនកុសល ជូនដល់បុការីជនដែលបានចែកដានទៅលោកខាងមុខ ឬកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្រៅពីប្រគេនទ័យទាន និងបច្ច័យដល់ព្រះសង្ឃរួចហើយ លោក មិនដែលភ្លេចធ្វើទានជូនជាថវិកា ដល់លោកយាយ ជីលោកតាជី សិស្ស និស្សិត ពិសេសជនទុរគតជន ពីព្រោះជាអ្នកត្រូវការចាំបាច់បំផុត ដែលគេហៅថាអ្នកអត់ឃ្លានពិតប្រាកដ។ សូមឱ្យថ្នាក់ ដឹកនាំទាំងអស់ ដែលមានលទ្ឋភាពហើយបានធ្វើបុណ្យកុំភ្លេចធ្វើទានជាមួយអ្នកអត់ឃ្លានផងដែរ ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោម​ពិធី​បុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យនេះគេចាត់​ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់​បុព្វការីជនដែលបាន​បែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខ ឲ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ៕

...

ដោយ៖ សំរិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print