ខេត្តឧត្តរមានជ័យ ៖ សិស្សសាលាម្នាក់អាយុមិនគ្រប់ក្នុងការបើកបរ បានបើករថយន្តបង្កគ្រោះថ្នាក់ បុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្សរបួស៨នាក់ ធ្ងន់៣នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅផ្លូវក្រវ៉ាត់ព្រំដែន ចំណុចអូរគ្រញូង ស្ថិតក្នុងភូមិត្រពាំងទូង សង្កាត់កូនគ្រៀល ក្រុងសំរោង ។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ខាងលើបង្កឡើងដោយរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខភ្នំពេញ 2F-9471 បើកបរដោយឈ្មោះ ព្រីម មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង បានស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើ៥នាក់ទៀត មានឈ្មោះ១-អុល រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ , ២-ទូច វ៉ាន់ទីន ភេទប្រុស អាយុ១៧ឆ្នាំ ,៣-ទូ យូឡាយ ភេទប្រុស អាយុ១៥ឆ្នាំ ,៤-ប៊ុន លានលី ភេទប្រុស អាយុ១៥ឆ្នាំ ,៥-ចាន់ បូឌី ភេទប្រុស អាយុ១៧ឆ្នាំ ។ អ្នកទាំង៥នាក់រស់នៅភូមិអូរស្មាច់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ចំណែកជនរងគ្រោះមានឈ្មោះ ១-ឈ្មោះ ពិន យ៉ាមួយ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង មុខរបរកសិករ រស់នៅភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង រងរបួសធ្ងន់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខឧត្តរមានជ័យ1B-0856 សេរីឆ្នាំ២០១៤ , ២-ឈ្មោះ ថៅ ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង រងរបួសធ្ងន់ ,៣- ឈ្មោះ ជឿន ថៃ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង មុខរបរសិស្ស រងរបួសធ្ងន់ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នរេចង្កូត ។
ក្រោយកើតហេតុ កម្លាំងជំនាញចុះវាស់វែង និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ។ វត្ថុតាងយកមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្ត ៕ ជាយក្រុង