ផឹកស្រាស្រវឹងជោកជាំបើរថយន្ដលឿនដូចហោះក្រឡាប់ធ្លាក់ផ្លូវរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ បុរស២នាក់រងរបួសធ្ងន់ ខណៈបើករថយន្តក្រឡាប់ធ្លាក់ផ្លូវ សង្ស័យស្រវឹងស្រាកជោកជាំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកោង ខាងត្បូងសាលារៀនព្រៃធំ ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងស្រុកចុងកាល ឃុំចុងកាល ភូមិព្រៃធំ ខេត្តឧត្តរមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលក្រឡាប់ធ្លាក់ផ្លូវនេះ ម៉ាកតូយ៉ូតាព្រុស ពណ៌សលាយខ្មៅ ពាកស្លាក់លេខ សៀមរាប 2B-5172 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ មកដល់កន្លែងកើតហេតុ ចំណុចផ្លូវកោង សង្ស័យដោយបើកបរក្នុងល្បឿនលឿន និងស្រវឹងស្រាខ្លាំង ក៏ក្រឡាប់ធ្លាក់ចេញពីផ្លូវ រងរបួសធ្ងន់ទាំង២នាក់តែម្តង។

NKD-36x6_outline

ចំណែកជនសង្ស័យខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ចឲ្យដឹងថា ពួកគេទាំង២នាក់សង្ឃឹមរស់រានមានជីវិតតិចណាស់ ព្រោះរបួសធ្ងន់ធ្ងរពេក។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីដើម្បីស្វែងរកក្រុមគ្រួសារ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print