សិស្សសាលាអាយុក្រោម១៥ឆ្នាំម្នាក់ រួមដំណើរជាមួយមិត្តភក្តិ៥នាក់ទៀត បើករថយន្តរេចង្កូតបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៨នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​ ៖​ សិស្សសាលាម្នាក់អាយុមិនគ្រប់ក្នុងការបើកបរ បានបើករថយន្តបង្កគ្រោះថ្នាក់ បុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្ស​របួស​៨​នាក់​ ធ្ងន់​​៣​នាក់​ និង​ស្លាប់​១​នាក់​ កាលពីវេលាម៉ោង១​និង​៣០​នាទី​ ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៧ម្សិលមិញ​ នៅ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ ចំណុច​អូ​រគ្រ​ញូ​ង​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទូង​ សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង​ ។

សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ខាងលើបង្កឡើងដោយរថយន្ត​ម៉ាកកា​មរី​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​១៩៩១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-9471​ បើកបរ​ដោយឈ្មោះ​ ព្រី​ម​ មក​រា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ភូមិ​អូ​រ​ស្មាច់​ សង្កាត់​អូ​រស្មាច់​ ក្រុង​សំរោង​ បានស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ​រួម​ដំណើ​​៥​នាក់​ទៀត មានឈ្មោះ​១-​អុល​ រ​ដ្ឋា​ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ , ២-​ទូច​ វ៉ា​ន់ទី​ន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ,៣-​ទូ​ យូ​ឡាយ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ,៤-​ប៊ុ​ន​ លាន​លី​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ,៥-​ចាន់​ បូ​ឌី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ។ អ្នក​ទាំង​៥នាក់​រស់នៅ​ភូមិ​អូ​រ​ស្មាច់​ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ។​

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ ១-ឈ្មោះ​ ពិន​ យ៉ា​មួយ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​អូ​ស្មាច់​ សង្កាត់​អូ​ស្មាច់​ ក្រុង​សំរោង​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​អូ​ស្មាច់​ សង្កាត់​អូ​ស្មាច់​ ក្រុង​សំរោង​ រងរបួសធ្ងន់​ ​ ជិះម៉ូតូ​ម៉ាកហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ឧត្តរមានជ័យ​1B-0856​ សេរី​ឆ្នាំ​២០១៤ , ២-​ឈ្មោះ​ ថៅ​ ស្រី​ដា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ភូមិ​អូ​រស្មាច់​ សង្កាត់​អូ​ស្មាច់​ ក្រុង​សំរោង​ រង​របួសធ្ងន់​ ​ ,​​៣- ឈ្មោះ​ ជឿន​ ថៃ​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​អូ​រស្មាច់​ សង្កាត់​អូ​រស្មាច់​ ក្រុង​សំរោង​ មុខរបរ​សិស្ស​ រង​របួសធ្ងន់​ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ​បណ្តាល​មក​ពី​បើកបរ​ល្បឿន​លឿន ខ្វះការប្រុងប្រយ័ត្ន​រេ​ចង្កូត​ ។​

​ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​ចុះ​វាស់វែង​ និង​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ​ ។ ​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print