កូរ៉េខាងជើង៖​ច្បាប់ដាក់ទណ្ឌកម្ម​មិនអាចរារាំង​ទីក្រុងព្យុងយ៉ាង​ផលិតមីស៊ីលនិងបរមាណូបានឡើយ

ចែករំលែក៖

អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅប្រទេសរុស្ស៊ី​បានប្រកាសថា គ្មានច្បាប់ដាក់ទណ្ឌកម្ម​ណា​មួយធ្វើឲ្យផ្លាស់ប្តូរ គោលជំហរ​ ក្នុងកម្មវិធីបរមាណូនិងមីស៊ីលរបស់កូរ៉េខាងជើងនោះឡើយ។
ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានអនុម័តដាក់ទណ្ឌកម្មថ្មី​បន្ថែមទៅលើកូរ៉េខាងជើង​ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ី​លោក​ Kim Yong Jae ​បានប្រកាសថា «យើងធ្លាប់រស់នៅក្រោមការដាក់ទណ្ឌកម្ម​របស់អាមេរិក ជាច្រើនទសវត្សកន្លងមក និងមានទណ្ឌកម្ម តឹងតែងជាច្រើន ។ ប៉ុន្តែយើង នៅតែអាចសម្រេចអ្វីដែលយើងចង់បាន ។ ប្រសិនបើអាមេរិក ចង់ឲ្យ គោលជំហររបស់យើង មានការផ្លាស់ប្តូរ នោះ​គឺជាការស្រមើស្រមៃ​»។
លោក Kim Yong Jae ប្រកាស់ទៀតថា ​កម្មវិធីបរមាណូនិងមីស៊ីលកូរ៉េខាងជើង និងជួយដល់ ប្រទេសនេះរារាំង​គោលនយោបាយ ចងគំនុំរបស់អាមេរិក និងរារាំងសង្គ្រាម​បរមាណូ ដែលអាចកើតឡើងនៅឧប្បទ្វីបកូរ៉េ។
លោក​ Kim Yong Jae​បន្តទៀតថា សេចក្តីសម្រេច​របស់អង្គការសហប្រជាជាតិ​ គឺរងសម្ពាធ ពីអាមេរិកដែលប្រើប្រាស់ស្ថាប័នកំពូលមួយនេះធ្វើជាឧបករណ៍ សម្រាប់អាមេរិកប្រើប្រាស់។ ​យើងបានច្រានចោលនិងថ្កោលទោស នៅការសម្រេចសាងលើ របស់អង្គការសហប្រជាជាតិ។
ពាក់ព័ន្ធនិងការបង្កើនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បានបញ្ជាក់ថា វាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីធ្វើការផ្លាស់ប្តូរគោល នយោបាយកូរ៉េខាងជើង ដោយការដាក់កម្រិត សម្ពាធកាន់តែធ្ងន់ធ្ងរឡើង លើប្រទេស កុម្មុយនិស្តមួយនេះ ជាពេលមុនៗ។
យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក អាបេ បានប្រាប់ ក្រុមអ្នកកាសែតថា ប្រទេសជប៉ុន ចង់អនុវត្តធ្វើការដឹកនាំ ដើម្បីនាំមកនូវការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាងតាមរយៈសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹង សហគមន៍អន្តរជាតិ។
សូមជម្រាបផងដែរថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ បង្កើនទណ្ឌកម្ម លើកូរ៉េខាងជើង ជុំវិញការធ្វើតេស្តនុយក្លេអ៊ែរ ដ៏ខ្លាំងក្លាលើកទី៦ កាលពីថ្ងៃទី០៣ ខែកញ្ញា ដោយការដាក់បម្រាមលើការ នាំចេញវាយ នភ័ណ្ឌ និងកំណត់ការនាំចូលប្រេងឆៅ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print