ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត«គជប» នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧បានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់អ្នកសារព័ត៍មានស្តីពី៖ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅភោជនីយ៍ដ្ឋាន ទន្លេបាសាក់ ក្រោមអធិបតីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប និងមានការចូលរួមពីលោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត«គជប» តំណាងអង្គការJICA និងអ្នកកាសែតជាតិជាច្រើននាក់ទៀត។
កម្មវិធីសិក្ខាសាលាសម្រាប់អ្នកសារព័ត៍មានស្តីពី៖ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ មានរយះពេលពេញ១ថ្ងៃក្នុងគោលបំណងសហការជាមួយអ្នកសារព័ត៍មានដើម្បីធ្វើការផ្សពផ្សាយជូនសាធារណៈជន ប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោតបានយល់ដឹងច្បាស់រាល់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧៕
...
ដោយ៖ សុខ ខេមរា