ផ្ទុះ​អា​គុយ​បញ្ចូល​ពន្លឺព្រះអាទិត្យ​អ្នក​ ស្រុក​ជួយ​ទាន់​ឆេះ​តែ​ផ្ទះ​អស់​ពាក់កណ្ដាល

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​៖​ អា​គុយ​បញ្ចូល​ ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​២​ គ្រឿង​បាន​ផ្ទុះ​ក្នុង​ពេល​ដែល​កំពុង​សាក​ បញ្ចូល​ ខណៈ​ម្ចាស់​អត់​នៅ​បណ្ដាល​ឱ្យ​ ផ្ទះ​បណ្ដែត​ទឹក​១​ខ្នង​ត្រូវ​ឆាបឆេះ​ពាក់​ កណ្ដាល​ដោយ​បាន​អ្នកស្រុក​ជួយ​ទាន់​ ។​

a21

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​ ១៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ឆ្នុក​ ទ្រូ​ ឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូណ៌​ ខេត្ដ​កំពង់​ ឆ្នាំង​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ម្ចាស់ផ្ទះ​រង​ គ្រោះ​ឈ្មោះ​ គៀត​ សា​រិ​ន​ ហៅ​ហូ​យ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជា​អ្នកទិញ​លក់​ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​ មុន​ ពេល​ កើតហេតុ​ម្ចាស់​បាន​ទៅ​ផ្ទះ​បងប្អូន​ រួច​បញ្ចូល​អា​គុយ​ពន្លឺព្រះអាទិត្យ​ទុក​ចោល​ ហើយ​បាន​ចាក់សោរ​ផ្ទះ​ពុំ​មាន​អ្នក​ណា​ នៅ​នោះ​ទេ​ ។​ លុះដល់​ម៉ោង​កើតហេតុ​ ស្រាប់តែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​បាន​ ឮ​សំឡេង​ផ្ទុះ​ចេញពី​ក្នុងផ្ទះ​និង​ហុយផ្សែង​ ឡើង​ទ្រលោម​ពេល​នោះ​ប្រជាពលរដ្ឋ​ បាន​ដងទឹក​ជួយ​ជះ​ទឹក​ពន្លត់​ភ្លាម​មិន​ បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ ដទៃ​។​ នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​ ខូចខាត​អា​គុយ​១៥០​អំពែ​ចំនួន​២​គ្រឿង​ ឆេះ​ពិតាន​ជញ្ជាំង​ផ្ទះ​ និង​ឥ​វ៉ា​ន់​ក្នុងផ្ទះ​ អស់​មួយ​ចំនួន​ធំ​។​

​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជា​ ពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ ករណី​ជាយថាហេតុ​កើតឡើង​ ដែល​ បណ្ដាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​យ៉ាងធ្ងន់ធ្ងរ​នេះ​ ពិសេស​ពេល​ចេញពីផ្ទះ​ត្រូវ​តែ​ មើល​ភ្លើង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ ធានា​ឱ្យ​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​៕

14 12

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print